ព័ត៌មានជាតិ
ខឹងមិនធ្វើម្ហូបឲ្យហូប កូនបង្កើតយកឈើជ្រុងវាយឪពុក
ឧត្តរមានជ័យ ៖ បុរសម្នាក់យកឈើជ្រុងវាយឪពុកបង្កើតរបស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះខឹងមិនធ្វើម្ហូបឲ្យហូប។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
នគរបាលស្រុកបន្ទាយអំពិល បានថ្លែងប្រាប់ភ្នាក់ងារ កម្ពុជាថ្មីឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះថា ក្រោមការបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្ត ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញចាប់ខ្លួន ក្រោយបង្កអំពើហិង្សានេះផងដែរ។
ជនដៃដល់ឈ្មោះ ធៀន ផល អាយុ៣៣ឆ្នាំ ចំណែកជនរងគ្រោះ ជាឪពុកបង្កើតឈ្មោះ ដុក ធៀន អាយុ៦៨ឆ្នាំ រស់នៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
មូលហេតុដែលនាំកើតអំពើហិង្សានេះ គឺជនសង្ស័យខឹងឪពុកមិនធ្វើម្ហូបឲ្យហូប ទើបយកដំបងឈើជ្រុង វាយបណ្ដាលឲ្យរងរបួសបែកចិញ្ចើម៣កន្លែង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?