Connect with us

ព័ត៌មានជាតិ

វៀតណាមសន្យាបង្កើនការផ្តល់អាហារូបករណ៍ផ្នែកអប់រំ និងវិជ្ជាជីវៈដល់និស្សិតកម្ពុជា

បានផុស

នៅ

វៀតណាមបានសន្យាថា នឹងបង្កើនផ្តល់អាហារូបករណ៍លើផ្នែកអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជា ជីវៈដល់និស្សិតកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជាធនធានមួយដ៏សំខាន់ក្នុងការចូលរួម អភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជាឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសន្យានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយលោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នៅទីស្តីការក្រសួងការងារ។

លោក រដ្ឋមន្ត្រីក្រសួងការងារវៀតណាមក៏បានសន្យានឹងជួយគាំទ្រកម្ពុជាទៅលើគម្រោងជាច្រើន សំដៅជំរុញបង្កើន ល្បឿនកិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេរភាគី អាស៊ាន និងក្របខណ្ឌតំបន់។

លោក បណ្ឌិត  អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់ អាហារូបករណ៍មកដល់និស្សិតកម្ពុជាកន្លងមក។

លោករដ្ឋមន្ត្រីជឿជាក់ថា វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់វៀតណាមមានទាំងគុណភាព បទពិសោធន៍ ហើយសង្ឃឹមថា វៀតណាមនឹងបង្កើនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាច្រើនបន្ថែមទៀត។

លោករដ្ឋមន្ត្រីក្រសួងការងារវៀតណាមបានឯកភាព ចំពោះសំណើររបស់លោកបណ្ឌិត អ៊ិត សំហេង ដែលស្នើ ឱ្យមានការផ្លាស់ប្តូរគណៈប្រតិភូទស្សនកិច្ចសិក្សាដកស្រង់នូវបទពិសោធន៍ពីគ្នាលើការអនុវត្តល្អនានា ដោយ ប្រទេសទាំងពីរ មានស្ថានភាពប្រហាក់ប្រហែលគ្នា ជាពិសេសគឺបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ​ដៃគូជាច្រើនដូចគ្នា។

នាជំនួបនោះ ភាគីទាំងពីរបានសម្តែងនូវមោទកភាពចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យដែលបានជួយជំរុញឱ្យមានកំណើននៃការវិនិយោគទុន និងពាណិជ្ជកម្មកាន់តែកើនឡើង បង្កើតនូវ​ឱកាសមុខរបរ និងការងារជូនប្រជាជននៃប្រទេសទាំងពីរកាន់តែប្រសើរ ចូលរួមចំណែកដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិរៀងៗខ្លួន។

យោងតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ រយៈពេល ៥ឆ្នាំ បន្តទៀតដែលទើបចុះហត្ថលេខានៅថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នៅវិមានសន្តិភាព ភាគីទាំងពីរបានឯកភាពឱ្យក្រុមការងារបច្ចេកទេសទាំងពីរ រៀបចំឱ្យមានផែនការសកម្មភាពប្រចាំឆ្នាំដើម្បីតាមដានការអនុវត្ត។

គួរបញ្ជាក់ថា គោលបំណងសំខាន់នៃអនុស្សរណៈនេះគឺ៖១. ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធី ការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សា និងព័ត៌មានពាក់ព័ន្ធវិស័យនានារួមទាំង (តែមិនកំណត់ត្រឹម) ការសិក្សាប្រៀបធៀប​លើវិស័យ​ការងារមុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជាការចរចាជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្មសេរីភាពខាងសមាគម សុវត្ថិភាព និងសុខភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្ដូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ។

២. ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ។

៣. ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ។

៤. ការផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការទប់ស្កាត់​ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស និង ៥. ផ្នែកផ្សេងទៀតនៃកិច្ច​សហប្រតិបត្តិការ​ដែល​ភាគីទាំងពីរបានព្រមព្រៀងគ្នាលើវិស័យការងារ។

តបតាមការអញ្ជើញ របស់លោក  Dao Ngoc Dung លោកបណ្ឌិត អ៊ិត សំហេង នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាខែមករា ឆ្នាំ២០២៣ខាងមុខ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម