Connect with us

ព័ត៌មានជាតិ

លោក គង់ ភោគ៖មិនមានការថ្លែងសុន្ទរកថារបស់អ៊ុយក្រែនក្នុងកិច្ចប្រជុំកំពូលអាស៊ានឡើយ

បានផុស

នៅ

នៅក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គង់ ភោគ អ្នកនាំពាក្យផ្លូវការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ បានអះអាងថា មិនមានការថ្លែងសុន្ទរកថាពិសេសរបស់ភាគីអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបតាមប្រព័ន្ធទូរសព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន កាលពីពេលថ្មីៗនេះ លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានស្នើសុំឡើងថ្លែងសុន្ទរកថាពិសេសមួយស្ដីពីសង្គ្រាមនៅអ៊ុយក្រែនតាមប្រព័ន្ធវីដេអូ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅប្រទេសកម្ពុជា។

ឆ្លើយតបនឹងការស្នើសុំនេះ ត្រូវបានលោក គង់ ភោគ បញ្ជាក់ដូច្នេះថា៖ «នៅក្នុងករណីនេះ មិនមានស្ថានភាពហ្នឹងទេ ដូច្នេះគាត់នឹងមិនអាចថ្លែងសុន្ទរកថានៅក្នុងកម្មវិធីអ្វីមួយនៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឡើយ»។

ត្រង់ចំណុចនេះ អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា ការសម្រេចលើសំណើរបស់លោកប្រធានាធិបតីអ៊ុយក្រែននេះ គឺត្រូវគោរពតាមគោលការណ៍កុងសង់ស៊ីសពីសមាជិកអាស៊ានទាំងអស់។ ដូច្នេះ ក្នុងនាមជាភ្ញៀវរបស់អាស៊ាន គឺអាចចូលរួមជាកិត្តិយសក្នុងពិធីបើកជាផ្លូវការបាន ប៉ុន្តែមិនអាចចូលរួមកិច្ចប្រជុំ​ពាក់ព័ន្ធរបស់អាស៊ានបានទេ៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៨ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម