ព័ត៌មានជាតិ
ច្រកទ្វារព្រំដែនថ្មីមួយទៀតជំនួសច្រកទ្វារប៉ោយប៉ែត សម្រេចបានជាង ៧០ ភាគរយ
ច្រកស្ទឹងបត់ដែលកំពុងដំណើរការសាងសង់ មកដល់ពេលនេះសម្រេចការងារបានជាង ៧០ភាគរយ។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ បច្ចុប្បន្ននេះក្រុមហ៊ុនសាងសង់សម្រេចបានជិត ៧០% និងកំពុងជំរុញការងារបន្ត។

លោករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរអំពីគម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ច្រកស្ពានជ័យជំនះ) ស្ថិតក្នុងខេត្តពោធិ៍សាត់ បច្ចុប្បន្នការសិក្សាគំនូសប្លង់នៃអគារឆ្លងកាត់ព្រំដែនអន្តរជាតិនេះបញ្ចប់រួចរាល់ និងកំពុងពិនិត្យស្វែងរកលទ្ធភាពក្នុងការស្ថាបនា។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានជម្រាបរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃទាក់ទងស្ពានឆ្លងកាត់ព្រំដែនចំណុចស្ទឹងបត់-បានណងអៀន ដែលបានបញ្ចប់ការសាងសង់រួចរាល់ តែមិនទាន់មានការឯកភាពគ្នាលើការយកកម្រៃសេវាពីអ្នកប្រើប្រាស់។
ជុំវិញបញ្ហានេះ បើតាមលោករដ្ឋមន្រ្តី ខាងភាគីថៃស្នើសុំការឯកភាពពីថ្នាក់ដឹកនាំរបស់ខ្លួនដើម្បីពិនិត្យលើសំណើរបស់ភាគីកម្ពុជា ដែលមិនតម្រូវឱ្យយកកម្រៃសេវាពីអ្នកប្រើប្រាស់ស្ពាន។

រាជរដ្ឋាភិបាលកម្ពុជា កំំពុងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិថ្មីមួយទៀតជំនួសច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត គឺច្រកស្ទឹងបត់-បានណងអៀន ដើម្បីសម្រួល់ការដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម ខណៈច្រកទ្វារប៉ោយប៉ែតកំពុងមានការកកស្ទះខ្លាំង។ ច្រកទ្វារអន្តរជាតិថ្មីនេះ នឹងផ្តោតសំខាន់ទៅលើការ ដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្ម រីឯច្រកទ្វារប៉ោយប៉ែត សម្រាប់ការឆ្លងកាត់បែបទេសចរណ៍តែប៉ុណ្ណោះ។
លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃដែលជាអតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានបង្ហាញការយល់ស្របដែរថា វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងល្អរវាងប្រទេសជិតខាង៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង