ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន ខណៈមេដឹកនាំនយោបាយភូមាមិនអនុញ្ញាតឲ្យចូលរួម
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមិនមានវត្តមានចូលរួមរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីឡើយ ដោយចាត់តំណាងមកជំនួស ខណៈមេដឹកនាំនយោបាយមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឲ្យចូលរួមឡើយ ដោយសារតែការអនុវត្តមិនបានពេញលេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង ៥ចំណុចរបស់អាស៊ាន ពាក់ព័ន្ធនឹង វិបត្តិនៅមីយ៉ាន់ម៉ា។

បើតាមលោក គង់ ភោគ អ្នកនាំពាក្យផ្លូវការកិច្ចប្រជុំកំពូលអាស៊ានបានបញ្ជាក់ថា បើទោះបីជាអាស៊ានមិនបានអញ្ជើញមេដឹកនាំនយោបាយនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា យ៉ាងណាក្ដី ក៏ថ្នាក់ដឹកនាំអាស៊ាន បានអនុញ្ញាតឲ្យមានតំណាងកម្រិតមិនមែននយោបាយរបស់មីយ៉ាន់ម៉ា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។ ប៉ុន្តែ ជាការឆ្លើយតបរបស់ភាគីមីយ៉ាន់ម៉ា បានសម្រេចមិនបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមនោះទេ។
លោក គង់ ភោគ បានអះអាងថា ការអវត្តមានរបស់មីយ៉ាន់ម៉ា ដែលជាសមាជិកមួយរបស់អាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ គឺមិនបានធ្វើឲ្យប៉ះពាល់ជាដំណើរការរបស់អាស៊ាន ជាពិសេសគោលការណ៍កុងសង់ស៊ីសឡើយ។

ក្រៅពីអវត្តមានមេដឹកនាំមីយ៉ាន់ម៉ា ក៏មានមេដឹកនាំរបស់អាស៊ានមួយរូបទៀត មិនបានមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះដែរផង នោះគឺលោក Ismail Sabri Yaakob នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយមូលហេតុថា លោកកំពុងជាប់ភារកិច្ចនៅក្នុងការបោះឆ្នោតនៅក្នុងប្រទេសម៉ាឡេស៊ី។ តែយ៉ាងណា លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបញ្ជូនឥស្សរជនជាន់ខ្ពស់មួយរូបមកប្រជុំនៅកម្ពុជា គឺលោក តាន់ស្រ៊ី អាហ្សា អាហ្ស៊ីហ្សាន់ ហារុន បេសកជនពិសេសម៉ាឡេស៊ី។

គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ និងលើកទី៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមពីថ្ងៃទី១០ ដល់ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្រោមមូលបទ៖ «អាស៊ាន៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា»។ ជាមួយគ្នានេះ បណ្ដាមេដឹកនាំអាស៊ាន ដែលបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន រួមមាន៖ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេ , លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី , លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពីន , លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសឹង្ហបុរី , លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ , លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម , លោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ , លោក តាន់ ស្រ៊ី អាហ្សា អាហ្ស៊ីហ្សាន់ ហារុន បេសកជនពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២៕


ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ