ព័ត៌មានជាតិ
លោក សាន សុខសីហា ៖ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ មានភាពល្អប្រសើរ
នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅពេលដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ នៅរាជធានីភ្នំពេញ គឺមិនមានបាតុភាពអ្វីកើតឡើងគួរកត់សម្គាល់ឡើយ។ លោក អះអាងថា ជារួមស្ថានភាព គឺការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ មានភាពល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ដំណើរការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅពេលកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ប្រកបដោយភាពរលូននេះ ដោយសារតែមានការចូលរួមសហការយ៉ាងល្អរបស់កងកម្លាំងចម្រុះទាំងអស់ ដែលមានប្រមាណជាង ១ម៉ឺននាក់ ដើម្បីកិច្ចការការពារសុវត្ថិភាពបណ្ដាគណៈ ប្រតិភូជាតិ និងអន្តរជាតិ ព្រមទាំងសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមគោលដៅសំខាន់ៗ»។

បើតាមលោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ថា នៅ ពេលកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កងកម្លាំងចម្រុះសរុបប្រមាណជាង ១ម៉ឺននាក់មកពីអង្គភាពផ្សេងៗដូចជា៖ កម្លាំងនគរបាលជាតិ កងអង្គរក្ស កងរាជអាវុធហត្ថ កងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងកងកម្លាំងការពារផ្លូវទឹក-ផ្លូវអាកាស ជាដើម។ ទន្ទឹមនោះ ក៏បានប្រើមធ្យោបាយចម្រុះ រួមមាន រថយន្តការពារគ្រាប់ ឧទ្ធម្ភាគចក្រ និងអូប័រ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ នៅពេលកិច្ចប្រជុំ ក៏ដូចជាដើម្បីកិច្ចការពារសុវត្ថិភាពដល់បណ្ដាមេដឹកនាំ គណៈប្រតិភូជាតិ និងអន្តរជាតិ។

គួរជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។ កិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ក៏មានវត្តមានចូលរួមពីបណ្ដាមេដឹកនាំកំពូលៗ នៅលើពិភពលោក ដូចជា៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន លោកនាយករដ្ឋមន្ត្រីកាណាដា និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ម៉ោង ago
ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)