ព័ត៌មានជាតិ
មិត្តហ្វូន អភិវឌ្ឍន៍ផ្នែកឌីជីថលយ៉ាងខ្លាំងក្លា និងជំរុញតួនាទីនាំមុខគេរបស់ខ្លួននៅក្នុងការកសាងសង្គមឌីជីថលនៅកម្ពុជា
ក្នុងនាមជាអ្នកត្រួយត្រាយផ្លូវមុនគេនៅក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា មិត្តហ្វូនបន្តវិនិយោគបន្ថែមទៀតលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្ដាញទូរគមនាគមន៍ជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុត ដូចជា Narrowband, IoT, Big Data, AI, … និងតំបន់គ្របដណ្ដប់សេវាធំជាងគេបំផុត ។
ក្រុមហ៊ុនមិត្តហ្វូន ដែលជាម៉ាកយីហោមួយរបស់ Viettel Group បច្ចុប្បន្ន គឺជាក្រុមហ៊ុនអាជីវកម្មមួយក្នុងចំណោមក្រុមហ៊ុននានាដែលបានផ្ដល់វិភាគទានច្រើនបំផុតដល់រាជរដ្ឋាភិបាលកម្ពុជា និងសង្គមកម្ពុជា ។ ក្រុមហ៊ុនស្ថិតក្នុងចំណោមសហគ្រាសកំពូលៗទាំង ៥ ដែលបានរួមចំណែកវិភាគទានច្រើនបំផុតដល់ថវិការដ្ឋរបស់កម្ពុជា ក្នុងទឹកប្រាក់ជាង ៨៤៤លានដុល្លារអាមេរិក ។

បន្ទាប់ពីមានវត្តមានអស់រយៈពេលជាង ១៦ឆ្នាំនៅកម្ពុជា មិត្តហ្វូនបានក្លាយជាម៉ាកយីហោលេខ១ នៅក្នុងវិស័យទូរគមនាគមន៍ ដោយមានអ្នកប្រើប្រាស់ជាង ៩លាននាក់ ដែលស្មើនឹង ៤៣% នៃចំណែកទីផ្សារទូរគមនាគមន៍ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលមានចលនាកើនឡើងយ៉ាងគំហុកនៅក្នុងវិស័យឌីជីថល មិត្តហ្វូនកំពុងដើរតួនាទីនាំមុខគេនៅក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ។
ម៉ាកសញ្ញានាំមុខគេរបស់មិត្តហ្វូន
នៅកម្រិតផ្ទៃក្នុង ក្រុមហ៊ុនបានកសាងនិងអនុវត្តប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏ទូលំទូលាយមួយជាមួយនឹងសកម្មភាពទីផ្សារ លក់ និងអតិថិជន ។ បច្ចុប្បន្ន បុគ្គលិកនិយោជិតរបស់មិត្តហ្វូនអាចលក់ទំនិញពីកម្មវិធី mBCCS App, គ្រប់គ្រងនិងធ្វើបច្ចុប្បន្នភាពរូបភាពពីកម្មវិធី mStation App ។ ទីតាំងលក់របស់ មិត្តហ្វូន ១០០% ឥឡូវនេះ បានប្រើប្រាស់ mDealer App ដើម្បីអាប់ដែតព័ត៌មាននិងស្កេន SIM ។ កម្មវិធីដែលមានសកម្មភាពទីផ្សារ លក់ និងថែទាំអតិថិជន។ មិត្តហ្វូន ទទួលបានចំនួនអ្នក subscribers និង អ្នកតាមដាន (followers) ជាង ១០លាននាក់ នៅលើបណ្ដាញសង្គម Facebook, YouTube, Tiktok, Telegram និង CamID ។
សម្រាប់សេវាកម្មផ្ដល់ទៅឱ្យអតិថិជនខាងក្រៅ មិត្តហ្វូនអនុវត្តយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលជាច្រើន នៅក្នុងចម្រុះវិស័យ ។ នៅកម្រិតរដ្ឋាភិបាល មិត្តហ្វូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីអនុវត្តយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ជាមួយក្រសួងភាគច្រើនបំផុត ក្នុងនោះរាប់បញ្ចូលជាពិសេសទាំងគម្រោងសំខាន់ៗ ជាមួយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួង
សុខាភិបាល និងក្រសួងហិរញ្ញវត្ថុ ។

នៅក្នុងសហគមន៍ធុរកិច្ចវិញ មិត្តហ្វូនគឺជាអង្គភាពដំបូងគេបំផុតដែលបានបង្កើតនូវបណ្ដាញកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ដើម្បីជួយដល់ក្រុមហ៊ុននានាតភ្ជាប់ជាមួយគ្នាទៅវិញទៅមក និងផ្ដល់ឧបករណ៍គាំទ្រធុរកិច្ច ជាពិសេស ក្នុងអំឡុងពេលនៃជំងឺឆ្លងរាតត្បាតកូវីដ-១៩ ដោយក្នុងនោះ ដំណោះស្រាយ B2B ដំណោះស្រាយឌីជីថល និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានហិរញ្ញវត្ថុឌីជីថល រួមចំណែកដល់ទៅជាង ១០% នៃចំណូលសរុប ។
សម្រាប់អតិថិជនជាបុគ្គលវិញ មិត្តហ្វូនសម្រេចបានអត្រាអតិថិជនប្រើប្រាស់ទិន្នន័យអ៊ីនធឺណិត ដល់ទៅ ៩១% ដោយក្នុងនេះ ៩៥% គឺជាអតិថិជន 4G ។ កម្មវិធី CamID របស់មិត្តហ្វូន ដែលបានដាក់ឱ្យប្រើប្រាស់កាលពីខែមេសា ឆ្នាំ២០២១ មានចំនួនទាញយកនិងដំឡើងកម្មវិធីនេះសរុប ៥លានដង ក្នុងនោះមានអ្នកប្រើប្រាស់ជាប្រចាំ ១លាននាក់ ។ កម្មវិធីនេះមានបំណងផ្ដល់ឱ្យប្រជាពលរដ្ឋកម្ពុជាម្នាក់ៗនូវ ID មួយ ហើយមិនមែនតែអតិថិជនមិត្តហ្វូនប៉ុណ្ណោះនោះទេដែលអាចប្រើប្រាស់កម្មវិធី CamID នេះ អតិថិជនដែលប្រើបណ្ដាញរបស់ក្រុមហ៊ុនដទៃទៀតក៏អាចចុះឈ្មោះប្រើកម្មវិធីនេះបានដែរ ។
ប្រជាជនអាចធ្វើកិច្ចការរដ្ឋបាលសាធារណៈនានា ដូចជា សំបុត្រកំណើត បណ្ណបើកបរ ។ល។ នៅក្នុងកម្មវិធី CamID នេះបាន ។
eMoney របស់មិត្តហ្វូន គឺជា e-wallet ដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដោយមានអតិថិជនប្រើប្រាស់ជាប្រចាំជាង ៨០០.០០០នាក់ ។
“ភាពខ្ទរខ្ទារដើម្បីបង្កើតការផ្លាស់ប្ដូរ”
ជាមួយនឹងលទ្ធផលសម្រេចបានទាំងអស់នេះ មិត្តហ្វូនត្រៀមនូវផែនការយុទ្ធសាស្ត្រដើម្បីប្រែក្លាយខ្លួនពីក្រុមហ៊ុនទូរគមនាគមន៍សុទ្ធសាធទៅជាក្រុមហ៊ុនទូរគមនាគមន៍-បច្ចេកវិទ្យាឌីជីថល ជាមួយនឹងទស្សនវិស័យ «ភាពខ្ទរខ្ទារដើម្បីបង្កើតការផ្លាស់ប្ដូរ» ដើម្បីអនុវត្តបេសកកម្ម “កសាងសង្គមឌីជីថល”។
សារៈសំខាន់នៃបរិវត្តកម្មឌីជីថលត្រូវបានបញ្ជាក់នៅក្នុងអំឡុងពេលជំងឺឆ្លងរាតត្បាតកូវីដ-១៩ ហើយមិត្តហ្វូនក៏បានដើរតួនាទីនាំមុខគេនៅក្នុងការផ្ដល់ដំណោះស្រាយឌីជីថលដើម្បីដោះស្រាយនូវរាល់បញ្ហាលំបាកៗសម្រាប់សង្គមកម្ពុជា ផងដែរ ។
នៅឆ្នាំ២០២០ នៅពេលជំងឺរាតត្បាតកូវីដ-១៩បានផ្ទុះឡើង មិត្តហ្វូនបានផ្ដល់ភ្លាមៗនូវទិន្នន័យអ៊ីនធឺណិតដោយឥតគិតថ្លៃ ដល់សិស្សានុស្សិសទាំងអស់ដែលចូលប្រើគេហទំព័ររៀនតាមអនឡាញ។ ក្រុមហ៊ុនក៏បានផ្ដល់ការបញ្ចុះថ្លៃ ៥០% នូវថ្លៃដំឡើងអ៊ីនធឺណិតសម្រាប់សិស្សនិងគ្រូផងដែរ និងផ្ដល់ការគាំទ្រដោយឥតគិតថ្លៃដល់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ព្រមទាំងកម្មវិធីរៀនតាមអនឡាញនានាដែលមានទំហំអ្នកប្រើប្រាស់ដល់ទៅ ៥០០.០០០នាក់ ។
នៅក្នុងវិស័យវេជ្ជសាស្ត្រ មិត្តហ្វូនផ្ដល់ការគាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បីផ្ញើចេញនូវសារជាអក្សរដោយឥតគិតថ្លៃដើម្បីផ្ដល់បច្ចុប្បន្នភាពអំពីស្ថានភាពជំងឺដល់ប្រជាជន និងផ្ដល់កញ្ចប់ពិសេសដោយឥតគិតថ្លៃសម្រាប់បុគ្គលិកនិងវេជ្ជបណ្ឌិត និងអ្នកទាំងឡាយដែលស្ថិតនៅជួរមុខដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ។
ទន្ទឹមនឹងនេះដែរ ប្រជាជនកម្ពុជាក៏ត្រូវបានផ្ដល់ឱ្យនូវសេវាកម្មថ្មីៗជាច្រើនទៀត សម្រាប់ការប្រើប្រាស់នៅតាមផ្ទះ និងរង្វាន់លើកទឹកចិត្តនៅពេលបញ្ចូលទឹកប្រាក់ដោយប្រើកម្មវិធី eMoney ប្រតិបត្តិការតាមប្រព័ន្ធ e-wallets ដើម្បីកាត់បន្ថយការធ្វើដំណើរ និងប្រតិបត្តិការសាច់ប្រាក់ ។
លោក កាវ ម៉ាញ ឌឹក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ដូច្នេះថា៖ «នៅបណ្ដាឆ្នាំខាងមុខ ក្រៅពីវិស័យនានាដែលបានក្លាយជាភាពខ្លាញ់របស់ក្រុមហ៊ុនរួចហើយ យើងនឹងផ្លាស់ប្ដូរការផ្ដល់សេវាកម្មទៅរកវិស័យថ្មីៗបន្ថែមទៀត ដូចជា អាជីវកម្មអនឡាញ និងភ័ស្តុភារ, ចរាចរណ៍ឆ្លាតវៃ,សុខាភិបាល, ការអប់រំឆ្លាតវៃ, ការធ្វើដំណើរបែបឌីជីថលឆ្លាតវៃ, ហ្គេម/eSport, ឆ្នោតអេឡិចត្រូនិក, ទូរទស្សន៍ Pay TV (OTT TV)…» ។
ដើម្បីបំពេញកិច្ចការទាំងអស់នេះ មិត្តហ្វូនពឹងផ្អែកលើភាពខ្លាំងនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួន ហើយក្នុងនាមជាអ្នកត្រួសត្រាយផ្លូវមួយនៅក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា មិត្តហ្វូន នឹងបន្តវិនិយោគលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្ដាញទូរគមនាគមន៍បន្ថែមទៀត ជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុត ដូចជា 5G, Narrowban IoT, Big Data, AI និងវិសាលភាពគ្របដណ្ដប់សេវាធំទូលាយជាងគេបំផុត ។
«អាជីវកម្មផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវសង្គម»
សកម្មភាពអាជីវកម្មប្រកបដោយនិរន្តរភាពនិងប្រសិទ្ធភាពរបស់ក្រុមហ៊ុន មិត្តហ្វូន បានបង្កើតនូវការងារដែលមានស្ថិរភាពសម្រាប់មនុស្សជាង ៣០០០នាក់ ជាមួយនឹងប្រាក់ចំណូលមធ្យមជាង ៨០០ដុល្លារក្នុងមួយខែ និងការងារប្រយោលសម្រាប់មនុស្សជាង ៣០.០០០នាក់ថែមទៀត ។

ក្រុមហ៊ុន មិត្តហ្វូន ក៏ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ នៅក្នុងការជួយឧបត្ថម្ភគាំទ្រនិងសកម្មភាពមនុស្សធម៌នានា ។ ក្រុមហ៊ុនបានរៀបចំសកម្មភាពឧបត្ថម្ភនិងអភិវឌ្ឍន៍សហគមន៍ជាច្រើន ដូចជា កម្មវិធី«បេះដូងសម្រាប់កុមារ» ដើម្បីជួយកុមារក្រីក្រទទួលបានការវះកាត់ព្យាបាលជំងឺបេះដូងដោយឥតគិតថ្លៃ, កាត់បន្ថយថ្លៃនិងជួយគាំទ្រដល់សិស្សរៀនតាមអនឡាញ, ផ្ដល់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃដល់មន្ទីរពេទ្យ និងវិស័យសុខាភិបាល, សហការជាមួយស្ថានីយទូរទស្សន៍បាយ័ន ដើម្បីរៀបចំកម្មវិធី «នេះមិនមែនជាសុបិន» ដែលជាកម្មវិធីមួយសម្រាប់ប្រជាជនកម្ពុជាស្វែងរកសាច់ញាតិដែលបានបែកគ្នា; ផ្ដល់ការឧបត្ថម្ភគាំទ្រដល់ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ
លីគកំពូលកម្ពុជា (Cambodia Premier League) … ជាមួយនឹងការចូលរួមវិភាគទានដល់សង្គមកម្ពុជាក្នុងទឹកប្រាក់សរុប ១១៧លានដុល្លារអាមេរិក ។

លោក កាវ ម៉ាញ ឌឹក (Cao Manh Duc) អគ្គនាយក មិត្តហ្វូន បានចែករំលែកដូច្នេះថា «ជាមួយ មិត្តហ្វូន ការស្ម័គ្រចិត្តគឺផុសចេញពីបេះដូងដែលបើកទូលាយ និងស្មោះត្រង់ចំពោះសហគមន៍ ។ នេះគឺជាផ្នែកមួយដែលមិនអាចកាត់ថ្លៃបាននៃទិសដៅអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងការបង្កើតការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ក្រុមហ៊ុននានានៅក្នុងយុគសម័យថ្មីនេះ ។ ស្របពេលជាមួយគ្នានេះដែរ វាក៏ជាភ័ស្តុតាងបញ្ជាក់អំពីអារម្មណ៍ល្អ ការយកចិត្តទុកដាក់ និងការចែករំលែករបស់ប្រជាជនវៀតណាមចំពោះកម្ពុជា ដោយរួមចំណែករឹតបន្តឹងនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង