ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន គាំទ្រអនុសាសន៍៨ប្រធានបទរបស់យុវជនអាស៊ានទាំង១០ប្រទេស
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានគាំទ្រ និងទទួលយកនូវអនុសាសន៍កម្រិតគោលនយោបាយ ៨ប្រធានបទ ដែលត្រូវដាក់ស្នើក្នុងជំនួបរវាងថ្នាក់ដឹកនាំកំពូលអាស៊ាន ជាមួយប្រតិភូយុវជនសមាជិកអាស៊ានទាំង១០ប្រទេស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។
ក្នុងជំនួបរវាងថ្នាក់ដឹកនាំកំពូលរបស់អាស៊ាន និងយុវជនតំណាងប្រទេសជាសមាជិកទាំង១០ប្រទេសនេះ យុវជនតំណាងកម្ពុជា និងឥណ្ឌូនេស៊ី បានឡើងបកស្រាយនូវសេចក្តីថ្លែងការណ៍ ១១ចំណុច ដែលក្តោបលើ៨ប្រធានបទ។
ប្រធានបទនេះសុទ្ធសឹងតែជាប្រធានបទដែលយុវជនមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ មានក្តីព្រួយបារម្ភ និង ចង់ចូលរួមទប់ស្កាត់ជាមួយបញ្ហាទាំងនេះជាមួយនឹងរាជរដ្ឋាភិបាលដើម្បីឆ្ពោះទៅរកភាពល្អប្រសើរមួយ និងស្ថិរភាពក្នុងតំបន់អាស៊ានទាំងមូល។
អនុសាសន៍កម្រិតគោលនយោបាយ ៨ប្រធានបទនោះមានដូចជា អភិបាលកិច្ច ,ការប្រែប្រួលអាកាសធាតុ, ជំនាញការងារក្នុងថ្ងៃអនាគត, ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់, ការរួមបញ្ចូល និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព, រួបរួមការអភិវឌ្ឍប្រទេសក្នុងសមាជិកអាស៊ាន, ការចែករំលែកគ្នាទៅវិញទៅមករបស់ប្រជាជនក្នុងអាស៊ាន និង ការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ជាមួយគ្នានេះ កញ្ញា តូវ ជីងស៊ង់ ប្រតិភូយុវជនកម្ពុជា បានបង្ហាញពីសេចក្តីត្រេកអរជាពន់ពេក ដែលថ្នាក់ដឹកនាំអាស៊ានគាំទ្រ និងយល់ព្រមទទួលយកចំពោះសេចក្តីថ្លែងការណ៍របស់យុវជនទាំង១០បានដាក់ស្នើជូន។ កញ្ញា តូវ ជីងស៊ង់ បានលើកឡើងថា ជំនួបនេះបានបង្រៀននាង៣ចំណុច ទី១ការធ្វើអនុសាសន៍គោលនយោបាយ ទី២ ចំណេះដឹងផ្នែកអាស៊ាន ទិសដៅអាស៊ាន និងពាក្យសំខាន់ៗរបស់អាស៊ានកាន់តែទូលំទូលាយ។ ទី៣ គឺការត្រៀមខ្លួន និងរៀបចំឥរិយាបថមុននឹងជួបថ្នាក់ដឹកនាំកំពូលៗ។
បន្ថែមពីនេះ កញ្ញា តូវ ជីងស៊ង់ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងនាមជាយុវជនកម្ពុជាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យអាស៊ាន និងពិភពលោកទទួលស្គាល់ និងលើកមុខមាត់ប្រទេសបន្ថែមទៀត។
ចំណែកលោក Bernhart Farras Sukandar ប្រតិភូយុវជន ប្រទេសឥណ្ឌូនេស៊ី ក៏មានអារម្មណ៍មិនខុសពី យុវជនតំណាងកម្ពុជា និងយុវជនតំណាងប្រទេសផ្សេងទៀតដែរ។ រូបលោកបានលើកឡើងថា កម្មវិធីនេះមានការរៀបល្អ និងទទួលបានលទ្ធផលជាផ្លែផ្កាដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា វេទិកាជំនួបរវាងថ្នាក់ដឹកនាំកំពូលអាស៊ាន និងប្រតិភូយុវជនអាស៊ាននេះ គឺជាវេទិកាមួយដែលផ្តល់ឱកាសឱ្យយុវជនជួបជាមួយថ្នាក់ដឹកនាំ និងលើកឡើងពីកង្វល់ដែលពួកគេព្រួយបារម្ភ។ ចំពោះបញ្ហាប្រឈមទាំងអស់នេះ យុវជនក៏អាចរៀបចំនូវដំណោះស្រាយផ្សេងៗជាមួយរាជរដ្ឋាភិបាលផងដែរ។
មិនតែមានជំនួបរវាងថ្នាក់ដឹកនាំ និងយុវជនប៉ុណ្ណោះទេ យុវជនតំណាងអាស៊ានទាំ២០រូប ក៏បានទស្សនកិច្ចក្នុងទីក្រុងភ្នំពេញជាច្រើនកន្លែងដូចជាមុខព្រះបរមរាជវាំង សារមន្ទីរ ស.ស.រ វិមានឯករាជ្យ រូបសំណាក់ព្រះបាទ នរោត្តម សីហនុផងដែរ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើយដើម្បីឱ្យពួកគេបានដឹងពីប្រវត្តិសាស្ត្រ អរិយធម៌ ទំនៀមទម្លាប់របស់ខ្មែរ ដែលមានមគ្គុទេសក៍ម្នាក់ ជាអ្នកនាំផ្លូវ។ នេះបើតាមការលើកឡើងរបស់លោក ម៉ិល ផនសីហា៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ