Connect with us

ព័ត៌មានជាតិ

សារៈសំខាន់ នៃការអប់រំកុមារតូច ៖ របៀប និងមូលហេតុដែលការបង្រៀន និងការរៀននៅសាលាអន្តរជាតិ Shrewsbury ភ្នំពេញ មានលក្ខណៈខុសប្លែក និងពិសេសពីគេ

បានផុស

នៅ

ទម្រង់​នីមួយៗ នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​កម្មវិធីសិក្សា នៃ​ការ​អប់រំ​កុមារ​តូច គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​រៀន​សូត្រ​នា​ពេល​អនាគត សម្រាប់​កូនៗ​របស់​អ្នក។ សមាសធាតុ​ផ្សំ​ជាច្រើន​អាស្រ័យ​លើ​ពេលវេលា​ដោយសារតែ​កត្តា​ជីវសាស្ត្រ​ដែល​អនុញ្ញាត​ឲ្យ​មានការ​ផ្សារភ្ជាប់​នឹង​ខួរក្បាល​យ៉ាង​ឆាប់រហ័ស ជា​ពិសេស​ក្នុង​កំឡុង​ពេល​បី​ឆ្នាំ​ដំបូង នៃ​ជីវិត ប៉ុន្តែ​នៅតែ​បន្ត​លូតលាស់​រហូត​ក្នុង​វ័យ​កុមារភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំហាន​លូតលាស់​អភិវឌ្ឍន៍​ដែល​ខកខាន​នៅ​ដំណាក់កាល​ដំបូង​នេះ គឺជា​ដំណាក់កាល​សំខាន់​ដែល​ពិបាក​ដោះស្រាយ​នៅ​ពេល​ក្រោយ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់​ដែល​ការ​ប្រាស្រ័យ​ទាក់ទង និង​បទពិសោធន៍​របស់​កុមារ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ដំបូង​ជួយ​ដល់​ការ​អភិវឌ្ឍ​របស់​ពួកគេ​នៅ​ក្នុង​ផ្នែក​មូលដ្ឋាន​ទាំងនេះ។ នៅ​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ​យើង​យល់​អំពី​សារៈសំខាន់​ដ៏​ធំធេង នៃ​ការងារ​របស់​យើង​ក្នុង​ការអប់រំ​កុមារ​តូច ហើយ​ការ​បង្កើត​វិធីសាស្ត្រ​ឲ្យ​សមស្រប​ក្នុង​ការ​បង្កើន​វឌ្ឍនភាព​ឲ្យ​បាន​ច្រើន​បំផុត​សម្រាប់​សិស្សានុសិស្ស​វ័យក្មេង​របស់​សាលា។

យើង​ទទួល​ស្គាល់​ថា កុមារ​គ្រប់រូប​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​គ្នា ហើយ​កុមារ​គ្រប់រូប គួរតែ​ផ្ដោត​សំខាន់​លើ​ដំណើរ​សិក្សា​របស់​ពួកគេ​ផ្ទាល់។ ដូច្នេះ​ហើយ កុមារ គឺជា​ចំណុចកណ្ដាល នៃ​គ្រប់យ៉ាង​ដែល​យើង​ធ្វើ​នៅ​សាលា Shrewsbury។ កុមារ​តូចៗ​មាន​ភ្នាក់ងារ​អប់រំ​ទាំងពីរ និង​មានការ​ចង់​ដឹង​ចង់​ឃើញ​ពី​ធម្មជាតិ​ទៅលើ​ការរៀនសូត្រ។ ពួកគេ​ក៏​នឹង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភ័ក្ដិ មនុស្ស​ពេញវ័យ និង​ពិភពលោក​ជុំវិញ​ពួកគេ​តាមរបៀប​ផ្សេងៗ​គ្នា។ យើង​ទទួលស្គាល់​យ៉ាង​ពេញទំហឹង​ថា កុមារ​ម្នាក់ៗ នឹង​មាន​ការលូតលាស់​អភិវឌ្ឍន៍​ខុស​ពី​គ្នា ហើយ​ការរៀនសូត្រ និង​ការ​អភិវឌ្ឍ ត្រូវ​តែ​មាន​ទាំង​ភាពជា​រួម និង​ការ​ផ្ដល់​ឲ្យ​តាមរយៈ​បច្ចេកទេស​ផ្អែកលើ​ការ​លេង ដើម្បី​បំពេញតម្រូវការ​របស់​កូនៗ​របស់​អ្នក។ ការលេង​មាន​ភាពចាំបាច់​សម្រាប់​ការអភិវឌ្ឍ​របស់​កុមារ​តូចៗ និង​សម្រាប់​ការ​កសាង​ទំនុក​ចិត្ត​របស់​ពួកគេ ក៏ដូចជា​ការ​រៀន​ស្វែងយល់ ការ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ការកំណត់​គោលដៅ​ផ្ទាល់ខ្លួន​របស់​ពួកគេ ការ​ប្រឈម​បញ្ហា និង​ដោះស្រាយ​បញ្ហា​ជាដើម។ អ្នក​អនុវត្ត​របស់​យើង​មានការ​យល់ដឹង​យ៉ាង​ស៊ីជម្រៅ​អំពី​របៀប​ដែល​ការ​លេង​ប្រភេទ​ផ្សេងៗ​គ្នា​ជួយ​កុមារ​ឲ្យ​អភិវឌ្ឍន៍ និង​រៀន​ស្វែងយល់។ ពួកគេ​ក៏​មាន​ភាព​ប៉ិនប្រសប់​ក្នុង​ការ​បន្ថែម​ការ​លេង និង​ការ​បង្កើន​ការ​រៀនសូត្រ​តាមរយៈ​ការ​សម្របសម្រួល ពន្យល់ បង្ហាញ ស្វែងយល់​ពី​គំនិត លើកទឹកចិត្ត សួរ​សំណួរ រំលឹក​ឡើងវិញ ផ្តល់​នូវ​សាច់រឿង និង​កំណត់​បញ្ហា​ប្រឈម​បន្ថែម​ទៀត។ ក្នុង​ការ​អប់រំ​កុមារ​តូច​របស់​យើង កុមារ​ពិសេស​នីមួយៗ​មានឱកាស​សម្បូរបែប​ដើម្បី​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​ទំនាក់ទំនង​វិជ្ជមាន​ទាំងនេះ ក្នុង​បរិយាកាស​អំណោយផល​ដែល​លើកទឹកចិត្ត​ឲ្យ​មាន​ការចូលរួម និង​ពាក់ព័ន្ធ​របស់​ពួកគេ ហើយ​មានការ​ទទួលស្គាល់​ភាពខ្លាំង និង​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ព្រមទាំង​លើកកម្ពស់​សុខុមាលភាព​របស់​ពួកគេ​ផង​ដែរ។

បរិយាកាស​ដែល​អំណោយផល នៃ​ការអប់រំ​កុមារ​តូច​នៅ​សាលា Shrewsbury របស់​យើង ជួយ​សម្រួល​ដល់​វិធីសាស្ត្រ​អប់រំ​ជា​រួម​របស់​យើង​ក្នុង​ការ​រៀន​សូត្រ និង​ការអភិវឌ្ឍ​។ ខណៈ​ពេល​ដែល​បរិស្ថាន​ផ្សេងគ្នា​ឆ្លុះបញ្ចាំង​ពី​ផ្នែក​ផ្សេងៗ នៃ​កម្មវិធីសិក្សា យើង​ទទួល​ស្គាល់​ថា ទ្រង់ទ្រាយ នៃ​ការ​រៀន​ពហុភាគី​ទាំងនេះ ត្រូវ​បាន​ភ្ជាប់​គ្នា​ជានិច្ច​នៅ​ក្នុង​បទពិសោធន៍​របស់​កុមារ។ នៅ​ក្នុង​កម្មវិធីសិក្សា​ដំណាក់កាល​មូលដ្ឋាន នៃ​ការអប់រំ​កុមារ​តូច ផ្នែក​នីមួយៗ នៃ​ការរៀនសូត្រ ត្រូវបាន​ពិពណ៌នា​ដាច់​ដោយឡែក​ពី​គ្នា ដើម្បី​បំបែក​ភាព​ស្មុគស្មាញ នៃ​ការអភិវឌ្ឍ​របស់​កុមារ ប៉ុន្តែ​វា​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ក្នុងនាម​ជា​អ្នក​អនុវត្ត​របស់​Shrewsbury តែងតែ​គិតគូរ​ពី​កុមារ​ទាំងស្រុង។ នៅពេលដែល​កុមារ​ជួបប្រទះ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​វត្ថុ ព្រឹត្តិការណ៍ និង​មនុស្ស​ផ្សេងទៀត គ្រប់​ផ្នែក​ទាំង​អស់ នៃ​ការរៀនសូត្រ និង​ការអភិវឌ្ឍ​ដំណាក់កាល​ដំបូង គឺ​ស្ថិត​នៅ​ក្នុង​សកម្មភាព​ស្រប​ពេល​គ្នា។ នេះ​គឺជា​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន សម្រាប់​ការ​ប្រើប្រាស់​ធនធាន​បើកចំហ​ភាគច្រើន​នៅ Shrewsbury ដែល​ផ្តល់​ឲ្យ​ការរៀនសូត្រ​នៅ​ទូទាំង​កម្មវិធីសិក្សា​អាច​ត្រូវ​បាន​ប្រើ​តាម​វិធីសាស្ត្រ​ផ្សេងៗ​គ្នា ដូច្នេះ​វា​នឹង​បំពេញ​តម្រូវការ និង​ចំណាប់អារម្មណ៍​របស់​កុមារ​គ្រប់រូប។

ឧទាហរណ៍​ថា ខណៈ​ពេល​ដែល​ការ​ប្រើប្រាស់​ធនធាន​បើកចំហ នៃ​ថាស​ទឹក​មួយ បទពិសោធន៍ នៃ​ការ​លេង​តាមរយៈ​ការ​ប៉ះពាល់​របស់​កុមារ អាច​គ្របដណ្ដប់​លើ​ទ្រង់ទ្រាយ​ជាច្រើន នៃ​ការរៀនសូត្រ ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​កម្រិត​ជាច្រើន រួមមាន ៖ គណិតវិទ្យា (សមត្ថភាព ចំនួន រូបរាង) ការ​ទំនាក់ទំនង និង​ភាសា (ការ​និទាន​រឿង ការចរចា​ដោយ​ប្រើ​នាម គុណនាម និង​កិរិយាសព្ទ​ថ្មីៗ) ការ​អភិវឌ្ឍ​ផ្ទាល់ខ្លួន សុខភាព និង​ការថែទាំ​ខ្លួនឯង (ឯករាជ្យ​ភាព ការ​សម្អាត​អនាម័យ ការ​រក្សា​ភាព​ស្ងួត​) ការ​យល់ដឹង​អំពី​ពិភពលោក​ជុំវិញ​ពួកគេ (ស្ថានភាព នៃ​រូបធាតុ ទំនាញ សក្ដានុពល​ថាមពល សត្វ​រស់នៅ​ក្នុង​សមុទ្រ និង​ទឹកសាប) និង​មានរឿង​ជាច្រើន​ផ្សេងទៀត។ ជាងនេះទៅទៀត ប្រសិនបើ​នៅ​ពេល​ណាមួយ ទម្រង់ នៃ​បរិស្ថាន ត្រូវ​បាន​វាយតម្លៃ​ថា លែង​មាន​ការ​ចូលរួម​កម្រិត​ខ្ពស់​សម្រាប់​កូនៗ​របស់​អ្នក​ហើយ​នោះ យើង​នឹង​ផ្លាស់ប្ដូរ និង​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន និង​ធនធាន ដើម្បី​ឲ្យ​តម្រូវការ នៃ​ក្រុម​សិស្ស​ជាក់លាក់​មួយ​របស់​យើង ត្រូវ​បាន​បំពេញ​យ៉ាង​ពិត​ប្រាកដ។ ដូច្នេះ​ហើយ​នៅ​ពេល​ដែល​បរិយាកាស​អំណោយផល រួមផ្សំ​ជាមួយ​នឹង​ការ​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​គុណភាព​ដែល​កូនៗ​របស់​អ្នក​ជួបប្រទះ​ជាមួយ​អ្នក​អនុវត្ត​ជំនាញ​ដែល​ធ្វើការ​ក្នុង​ការ​អប់រំ​កុមារ​តូច​នៅ​សាលា Shrewsbury យើង​ធានា​ថា កូន​របស់​អ្នក​នឹង​ឈាន​ដល់​សក្ដានុពល​ពេញលេញ ក្នុង​អំឡុង​ពេល​វ័យ​សិក្សា​ដ៏​សំខាន់​របស់​ពួកគេ​ជាមួយ​ពួក​យើង។

ការងារ​ពិសេស​ដែល​យើង​ធ្វើ​ក្នុង​ការ​អប់រំ​កុមារ​តូច​របស់​យើង​នៅ Shrewsbury អាច​ឲ្យ​កូនៗ​របស់​អ្នក​មាន​ការ​រីកចម្រើន​យ៉ាង​ពិតប្រាកដ ហើយ​រៀបចំ​ឲ្យ​ពួកគេ​ដើរ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ និង​ក្លាយ​ជា​អ្នក​សិក្សា​ដ៏​ជោគជ័យ​ពេញ​មួយ​ជីវិត។ យើង​រីករាយ​ស្វាគមន៍​អ្នក​មក​ធ្វើ​ទស្សនកិច្ច​ជាមួយ​ពួក​យើង ដើម្បី​មើល​សកម្មភាព នៃ​ការ​អប់រំ​កុមារ​តូច​ដោយ​ផ្ទាល់ និង​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​របៀប​ដែល​ដំណើរ នៃ​ការ​រៀនសូត្រ​របស់​កូន​អ្នក​ត្រូវ​បាន​សម្របសម្រួល​យ៉ាង​ល្អ​បំផុត​នៅ​ទីនេះ គឺ​នៅ​សាលា Shrewsbury។

Charlotte Thomas នាយករង​ការ​អប់រំ​កុមារ​តូច​របស់​យើង​នៅ​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ បាន​បើក​ដំណើរការ​ហើយ មាន​ទីតាំងនៅ​អគារ Flatiron ស្ថិត​ក្នុង​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ (សម្រាប់​កុមារ​អាយុ​ពី 2 ទៅ 5 ឆ្នាំ)។ សាខា​ធំ នៃ​សាលា គ្រោង​នឹង​បើក​ដំណើរការ​នៅ​ខែ​កញ្ញា ឆ្នាំ 2024 ក្នុង​ខណ្ឌ​ជ្រោយចង្វារ ភាគ​ខាងជើង នៃ​ទីក្រុង។ សាខា​ធំ នៃ​សាលា នឹង​ផ្តល់​អាហារ​ដល់​សិស្ស​ថ្នាក់​បឋម​សិក្សា និង​មធ្យមសិក្សា ព្រមទាំង​ផ្តល់​កន្លែង​ស្នាក់នៅ​ផង​ដែរ។

សូម​អញ្ជើញ​មក​ទទួល​ព័ត៌មាន​បន្ថែម​អំពី​សាលា​ដ៏​អស្ចារ្យ​របស់​យើង​នៅ​ក្នុង​ព្រឹត្តិការណ៍​កម្មវិធី​របស់​យើង នៅ​ថ្ងៃ​ទី 19 ខែ​វិច្ឆិកា ឆ្នាំ 2022 នៅ​សណ្ឋាគារ Raffles ចាប់ពី​ម៉ោង 2 ដល់ 5 រសៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ វិនាទី មុន

ជាទស្សនវិស័យបន្ត ផ្លូវថ្មើរជើង(Walk Street) រដ្ឋបាលរាជធានី នឹងរិះរកកម្មវិធីកម្សាន្តថ្មីៗ និងរៀបចំស្តង់លក់ផលិតផលឱ្យកាន់តែស្អាត

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

សហជីព
ព័ត៌មានជាតិ៣ នាទីutes មុន

សហជីព៖ គោលនយោបាយរាជរដ្ឋាភិបាលលើ​ការ​សាងសង់ទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស គឺជាឧត្តមប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

គុណភាពខ្យល់ធ្លាក់​ចុះ​កាន់តែ​អាក្រក់​នៅ​ពាស​ពេញ​រាជធានី​បាងកក​

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

កូដកម្មនៅអាកាសយានដ្ឋានអាល្លឺម៉ង់ចំនួន១៣ ប៉ះពាល់​ជើង​ហោះហើរ​៣៥០០​និង​អ្នកដំណើរ​៥៦​ម៉ឺន​នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

សន្តិសុខសង្គម១៨ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ២១ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម