Connect with us

ព័ត៌មានជាតិ

ចំណេះ​ដឹង​ផ្នែក​គីមី ផ្តល់​ផល​ប្រយោជន៍​ដល់គ្រូបង្រៀនសិស្ស​ ក៏​ដូច​ជា​សហគមន៍

បានផុស

នៅ

លោក​ស្រី សឿ​ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់​រំ យុវជន​ និង​កីឡា បាន​គូស​បញ្ជាក់​ថា​ ចំណេះ​ដឹង​ផ្នែក​គីមី មិន​ត្រឹម​តែ​ផ្ដល់​ផល​ប្រយោជន៍​សម្បទា​ដល់​គ្រូ​បង្រៀន​ និង​សិស្សានុសិស្ស​ប៉ុណ្ណោះ​ទេ​ តែ​ក៏អាច​​ជួយ​ដល់​សហគមន៍​ឱ្យ​មាន​លទ្ធភាព​ថែទាំ ​អភិវឌ្ឍ​សុខភាព អាយុ​ជីវិត និង​បរិស្ថាន​ថែម​ទៀត​។ លោក​ស្រី​បាន​អះអាង​បែប​នេះ នៅ​ក្នុង​សន្និសីទ​ជាតិ​លើក​ទី​១៣ ឆ្នាំ២០២២ ស្ដីពី “គីមី និង​ជីវិត” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​នៅ​ក្នុង​សន្និសីទ​ជាតិ​លើក​ទី​១៣​ ដែល​រៀប​ចំ​ដោយ​សមាគម​គីមី​កម្ពុជានៅ​វិទ្យាស្ថាន​គរុកោសល្យ​រាជ​ធានី​ភ្នំពេញ​ លោក​ស្រី​មាន​ប្រសាសន៍​ថា សមាគម​គីមី​បាន​ចូលរួម​អភិវឌ្ឍ​ធន​ធាន​គ្រូ​បង្រៀន​កម្ពុជា ដែល​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ​កំណែ​ទម្រង់​វិស័យ​អប់រំ ដែល​មាន​សសរស្ដម្ភ​កំណែ​ទម្រង់​គ្រូ​បង្រៀន​ជា​អាទិភាព​ទី១។ ​មិន​តែ​ប៉ុណ្ណោះ គ្រូ​បង្រៀន​ជា​អមត នៅ​តែ​ជា​ចលករ​គន្លឹះ​ក្នុង​ដំណើរ​សម្រេច​គោលដៅ​កសាង​ និង​ផ្ដល់​សម្បទា​ទាំង ៥ដ៏​រឹង​មាំ​ជូន​ដល់​ធន​ធាន​មនុស្ស​ គឺ​ចំណេះ​ដឹង​សម្បទា បំណិន​សម្បទា ចរិយាសម្បទា គុណ​ធម៌​សម្បទា និង​ស្មារតី​ស្នេហា​ជាតិ​សម្បទា។

លោក​ស្រីអនុរដ្ឋលេខាធិការ​​បាន​សង្កត់​ធ្ងន់ និង​សំណូម​ពរ​ដល់​សមាគម​ ត្រូវ​បន្ត​ការ​សិក្សា​ឱ្យ​កាន់​តែ​ជម្រៅ​លើ​ប្រធាន​បទ​«គីមី និង​ជីវិត» ដើម្បី​ចែក​រំលែក​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ សុវត្ថិភាព និង​ផាសុកភាព​សហគមន៍​ក្នុង​ប្រទេស​។

គួរ​បញ្ជាក់​ថា សន្និសីទ​ជាតិ​លើក​ទី១៣ ឆ្នាំ​២០២២ ស្តី​ពី​«​ គីមី​ និង​ជីវិត» ប្រព្រឹត្ត​ទៅ​រយៈ​ពេល​ ២ថ្ងៃ​ គឺ​ថ្ងៃ​ទី ១១-១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ នៅ​វិទ្យាស្ថាន​គរុកោសល្យ​រាជ​ធានី​ភ្នំពេញ៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម