Connect with us

ព័ត៌មានជាតិ

នគរបាល​ខេត្តសៀមរាប​ប្រគល់​គ្រាប់រំសេវ​ប្រមាណ១២៤គ្រាប់ និង​គ្រាប់​ប្រភេទ​តូចៗ​៧០គីឡូ​ទៅ​CMAC

បានផុស

នៅ

សៀមរាប ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧​ខែតុលា​នេះ​ថា កម្លាំង​ការិយាល័យ​អាវុធ​គ្រឿងផ្ទុះ​និង​ជាតិពុល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​សហកា​រ​ជាមួយ​កងឯកភាព​កម្ចាត់​មីន​ទី​៤​ប្រចាំខេត្ត​សៀមរាប​ចុះ​ត្រួតពិនិត្យ​គ្រាប់​ខូចគុណភាព​ក្នុង​ឃ្លាំង​ស្នងការដ្ឋាន​ខេត្ត ហើយ​ពិនិត្យឃើញ​គ្រាប់រំសេវ​មួយចំនួន​ខូចគុណភាព​,១.​គ្រាប់​DK82mm​ចំនួន​៧០​គ្រាប់ ២.​គ្រាប់​DK75mm​ចំនួន​៥៤​គ្រាប់​និង​គ្រាប់​ប្រភេទ​តូចៗ​ចំនួន​៧០Kg​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ការ​ត្រួតពិនិត្យ លោកស្នងការ​នគរបាល​ខេត្ត​បានប្រគល់​គ្រាប់រំសេវ​ខូចគុណភាព​ទាំងនោះ​ជូន​អង្គភាព​កម្ចាត់មីន​កម្ពុ​ជា CMAC យក​ទៅ​កម្ទេចចោល​ដោយ​សុវត្ថិភាព​។​ ការប្រគល់​គ្រាប់​គ្រាប់រំសេវ​ខូចគុណភាព​ទាំងនោះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០២០​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​៕
ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម