ព័ត៌មានជាតិ
ភាពស៊ីជម្រៅរវាងកម្ពុជា-ចិន បានបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
លទ្ធផលប្រកបដោយផ្លែផ្កា និងមានសារសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានជួយពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពប្រពៃណីកម្ពុជា ចិន ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ និងបានរួមចំណែកជាវិជ្ជមានដល់សហគមន៍វាសនារួមនៃប្រទេសទាំងពីរ។
កម្ពុជា-ចិន បានឯកភាពគ្នា កំណត់យក ឆ្នាំ២០២៣ ជា «ឆ្នាំមិត្តភាពកម្ពុជា-ចិន» ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជនទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសរួមរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក្រោយជំនួបរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
ដោយឆ្នាំ២០២២នេះ ជាព្រះរាជខួបប្រសូតទី១០០ ព្រះវស្សា របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ហើយនៅឆ្នាំ២០២៣ ជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន។
ភាគីទាំងពីរបានឯកភាពថា មិត្ដភាពជាប្រពៃណីកម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំ និងថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយ ព្រះករុណាព្រះមហាវីរក្សត្រ នរោត្ដម សីហនុ និងលោកប្រធាន ម៉ៅ សេទុង នាយករដ្ឋមន្ត្រី ជូ អេនឡាយ និងថ្នាក់ដឹកនាំចិ នជំនាន់មុន គឺជារតនសម្បត្តិរួមរបស់ប្រជាជនទាំងពីរ។
នៅក្នុងយុគសម័យថ្មី ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីនពីង ទំនាក់ទំនងកម្ពុជា-ចិន បាននិងបន្តរីកចម្រើនដល់កម្រិតថ្មី ដោយសម្រេចបានវឌ្ឍនភាពផ្លែផ្កា ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។
ចំពោះមុខនឹងការប្រែប្រួលយ៉ាងខ្លាំងក្លា និងជំងឺរាតត្បាត ដែលមិនធ្លាប់ជួបពីមុនមក ក្នុងរយៈពេលមួយសតវត្សរ៍នេះ កម្ពុជា និងចិន បានរក្សាការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ធ្វើឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ធ្វើការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងធ្វើកិច្ចសម្របសម្រួលពហុភាគីយ៉ាងជិតស្និទ្ធ នាំមកនូវផលប្រយោជន៍ជាក់ស្ដែង សម្រាប់ប្រជាជនទាំងពីរ និងរួមចំណែកដល់សនិ្តភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក។
កម្ពុជា ចិន ក៏បានសម្រេចនូវសមិទ្ធផលជាច្រើនផងដែរ តាមរយៈជំនួបរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ មានដូចជា ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ រួមមាន ការប្រែប្រួលអាកាសធាតុ កសិកម្ម គយ បច្ចេកវិទ្យា ឱសថបុរាណចិន ផ្នែកអប់រំ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម៕
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង