Connect with us

ព័ត៌មានជាតិ

មកដឹងមូលហេតុ ដែលមេដឹកនាំអាស៊ានថតរូបជុំគ្នា មិនមានការចាប់ដៃខ្វែងគ្នាដូចមុន

បានផុស

នៅ

អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ បានបញ្ជាក់ថា មូលហេតុដែលមេដឹកនាំអាស៊ានថតរូបជុំគ្នា មិនមានការចាប់ដៃខ្វែងគ្នាដូចមុននោះ គឺមិនមានអ្វីផ្លាស់ប្ដូរឡើយ គ្រាន់តែមេដឹកនាំអាស៊ានចង់ចូលរួមទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ បន្ទាប់ពីមានអ្នកសារព័ត៌មានមួយចំនួន បានកត់សម្គាល់ឃើញថា នៅក្នុងកិច្ចប្រជុំកំ​ពូលអាស៊ានលើកទី ៤០ និង ៤១ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺនៅពេលថតរូបជុំគ្នា មេដឹកនាំអាស៊ាន មិនមែនការចាប់ដៃខ្វែងគ្នាដូចមុន បែរជាលើកដៃម្ខាងរៀងៗខ្លួនទៅវិញ។

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានថ្លែងក្នុងសន្និសី ទសារព័ត៌មាន នៅយប់ថ្ងៃទី ១១ ខែកញ្ញានេះថា ការដែលមេដឹកនាំអាស៊ានថតរូបជុំគ្នា មិនមានការចាប់ដៃខ្វែងគ្នាដូចមុននោះ គឺដោយសារតែចង់ចូលរួមទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយមិនមានអ្វីផ្លាស់ប្ដូរឡើយ។

លោកថ្លែងយ៉ាងដូច្នេះថា «គឺដោយសាររឿងកូវីដ ជៀសវាងតាមដែលអាចធ្វើទៅបាន ការប៉ះការអី ដូច្នេះក៏យើងយក ជម្រើសមួយនេះទៅ អត់មានអីប្រែប្រួលទេ គឺដោយសាររឿងកូវីដទេ ហើយនេះគឺចាប់ផ្ដើមអនុវត្តម្ដងម្កាលមកហើយ កាលពីមុននៅក្នុងពេលដែលមានការប្រជុំដោយផ្ទាល់ខ្លះ នៅពេលដែលចំនួនករណីកូវីដ នៅខ្ពស់នៅឡើយ»។

រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ទៀតថា ទោះបីជាជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ហាក់មានភាពធូរស្រាលក៏ដោយ ក៏កម្ពុជានៅតែគិតគូរខ្ពស់ទៅសុខុមាលភាពរបស់ភ្ញៀវ ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១នេះដែរ។

លោក គង់ ភោគ បន្ថែមយ៉ាងដូច្នេះថា «ថ្វីត្បិតតែក្នុងករណីប្រទេសកម្ពុជាយើង យើងមិនមានបញ្ហាកូវីដ ឬមួយក៏យើងមិនមែនជារឿងគួរឲ្យព្រួយបារម្ភ ប៉ុន្តែសុខភាព សុខុមាភាពរបស់ភ្ញៀវយើង គឺជារឿងសំខាន់បំផុត យើងចង់ឲ្យគាត់មកដល់ចូលរួមប្រជុំត្រឡប់ទៅវិញ កូវីដហ្វ្រី»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ១ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម