ព័ត៌មានជាតិ
ពលករខ្មែរ អាចកាន់ប័ណ្ណបណ្តោះអាសន្នរស់នៅប្រទេសថៃ រយៈពេល២ឆ្នាំ ក្នុងដំណាក់កាលកូវីដ
ពលករខ្មែររួមទាំងពលករ ចំណាកស្រុកមកពីប្រទេសនានា ដែលកំពុងបម្រើការងារដោយលួចលាក់គ្មានច្បាប់ នៅក្នុងប្រទេសថៃ កំពុងមានជោគវាសនាវិញហើយ ដោយសារតែប្រទេសថៃ បានសម្រេចចេញច្បាប់អនុញ្ញាតជាបណ្តោះអាសន្ន ដើម្បីចេញប័ណ្ណឲ្យរស់នៅដោយស្របច្បាប់ជាបណ្តោះអាសន្ន នៅក្នុងរយៈពេល ២ ឆ្នាំ ក្នុងគោលបំណងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។
កាលពីថ្ងៃទី៤ ខែមករា ម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងការងារថៃ បានប្រកាសជាចំហថា ក្រសួងនឹងចាប់ផ្តើមចេញប័ត្រពណ៌ស៊ីជម្ពូដល់ពលករគ្រប់រូប ដែលរស់នៅក្នុងប្រទេសថៃ គ្មានច្បាប់អនុញ្ញាត ដែលក្នុងនោះមាន កម្ពុជា ភូមា ម៉ាឡេស៊ី និង ឡាវ ដើម្បីឲ្យពួកគាត់បានរស់នៅដោយស្របច្បាប់ជាបណ្តោះអាសន្ន នៅក្នុងរយៈពេល ២ ឆ្នាំ។ លោករដ្ឋមន្ត្រីបានបន្ថែមថា ការ ចេញប័ត្រស៊ីជម្ពូនេះ និងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះតទៅ ដោយតម្រូវឲ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងទីតាំងកសាងនានា ដែលមានពលកររស់នៅដោយមិនស្របច្បាប់ ត្រូវប្រញាប់រួសរាន់បញ្ជូនឈ្មោះមកកាន់ក្រសួងនៅក្នុងរយៈពេល ៩០ ថ្ងៃ ជាកំហិត បើហួសសុពលភាព ក្រសួងនឹងចាត់បញ្ជូនពលករទាំងនោះ ឲ្យវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ។
ការអនុវត្តនូវវិធានការថ្មីនេះ គឺក្នុងន័យគ្រប់គ្រងឲ្យបាននូវអត្តសញ្ញាណពលករ និងជាការទប់ស្កាត់នូវជំងឺកូវីដ-១៩ ឲ្យបានផងដែរ ព្រោះជាធម្មតាពលករ ដែលរស់នៅគ្មានច្បាប់អនុញ្ញាត តែងតែធ្វើការបម្លាស់ទីពីកន្លែងមួយ ទៅកន្លែងមួយ ដែលបញ្ហានេះហើយទើបធ្វើឲ្យមានការរីករាលដាលនូវមេរោគកូវីដ១៩ និងមិនអាចដឹងអំពីអត្តសញ្ញាណពលករណាមួយឡើយ ព្រោះបច្ចុប្បន្ននៅក្នុងចំណោមពលករ ដែលចូលទៅធ្វើការនៅក្នុងប្រទេសថៃ សរុបជាង ២ លាន ៦ សែននាក់ គឺពលករដែលគ្មានច្បាប់ មានចាប់ពី ៤ ទៅ ៥ សែននាក់។
ក្រោយពីក្រសួងដាក់ផែនការបែបនេះ គឺវាជាការងាយស្រួលក្នុងការគ្រប់គ្រងអត្តសញ្ញាណពលករបានទាំងអស់ និងមិនមានការរត់គេចពីកន្លែងមួយ ទៅកន្លែងមួយ ដូច្នេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ម្ចាស់ទីតាំងដែលមានពលករមកពីក្រៅប្រទេសរស់នៅ ត្រូវទទួលខុសត្រូវឲ្យបាន និងឆាប់បញ្ជូនឈ្មោះមកឲ្យក្រសួងក្នុងការចេញប័ណ្ណពណ៌ស៊ីជម្ពូ ដើម្បីឲ្យពួកគាត់បានរស់នៅ ដោយស្របច្បាប់រយៈពេល ២ ឆ្នាំ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ