ព័ត៌មានជាតិ
ទំនាក់ទំនងអាស៊ាន-អាមេរិករំពឹងសម្រេចបានការដំឡើងកម្រិតគ្រប់ជ្រុងជ្រោយចំពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាកិច្ចប្រជុំថ្ងៃនេះ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជារំពឹងថា ការដំឡើងកម្រិតទំនាក់ទំនងអាស៊ាន-អាមេរិកទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនឹងប្រព្រឹត្តទៅតាមផែនការនាថ្ងៃប្រជុំកំពូលអាស៊ាន-អាមេរិកនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២នៅរាជធានីភ្នំពេញ។

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានរំពឹងថា ការបង្កើនទំនាក់ទំនងអាស៊ាន-អាមេរិកឲ្យទៅដល់កម្រិតគ្រប់ជ្រុងជ្រោយរំពឹងថានឹងប្រព្រឹត្តទៅតាមផែនការ ខណៈសក្ដានុពលនៃទំនាក់ទំនងអាមេរិក-អាស៊ានគឺមានវិសាលភាពធំធេងណាស់ទាំងផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ការបង្កើនទំនាក់ទំនងមួយនេះនឹងនាំទៅដល់ការស្វែងរកនូវការសហការថ្មីៗបន្ថែមទៀតដូចដែលរូបលោកបានលើកឡើងគឺរដ្ឋមន្ត្រីអាស៊ាន និងរដ្ឋមន្ត្រីសហរដ្ឋអាមេរិកនឹងជួបជជែកគ្នាជាលើកដំបូងពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងបរិស្ថានជាដើមទាំងអស់នេះគឺជាលទ្ធផលនៃការបង្កើនទំនាក់ទំនង ឬក៏លើកកម្ពស់ទំនាក់ទំនងឲ្យទៅជាដៃគូសន្ទនាយុទ្ធសាស្តគ្រប់ជ្រុងជ្រោយ ហើយក៏ជាសមិទ្ធិផលមួយដែលកើតមានឡើងចំពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះផងដែរ៕
អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ