Connect with us

ព័ត៌មានជាតិ

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក Joe Biden នឹងជួបប្រជុំជាមួយនឹងឥស្សរជនណាខ្លះ?

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាន​ចាកចេញពីទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប និងបាននិង​កំពុង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ប្រធានាធិបតី Air Force One នាយប់ថ្ងៃសុក្រ ទី ១១ ខែវិច្ឆិកា ​ឆ្ពោះទៅ​កាន់​រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានសំឡេងសហរដ្ឋអាមេរិក VOA កាលពី ៧ម៉ោងមុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមគម្រោងលោក Joe Biden ​នឹង​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ប្រហែល​ម៉ោង​ ៨ និង៣០ នាទី​ព្រឹក ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើតាម VOA ដដែល លោក Biden គឺជា​ប្រធានាធិបតី​អាមេរិក​កំពុង​កាន់តំណែង​ទី ២ ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ ក្នុង​ពេល​កម្ពុជា​កាន់​តួនាទី​ជា​ប្រធាន​អាស៊ាន​ប្តូរវេន។ សូមជម្រាបថា កាលពី​ឆ្នាំ ២០១២ លោក Barack Obama ដែល​ជា​ប្រធានាធិបតី​កាន់តំណែង​នា​ពេល​នោះ បាន​ធ្វើ​ដំណើរ​​ទៅ​កម្ពុជា ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ និង​សកល​លោក​នេះ។

បើតាមការគ្រោងទុក លោក​ប្រធានាធិបតី Joe Biden ​នឹងជួប​ពិភាក្សា​ក្នុង​ជំនួបទ្វេភាគី​ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ ដើម្បីអំពី​សារៈសំខាន់ ​នៃ​អព្យាក្រឹតភាព​របស់​អាស៊ាន និង​សណ្តាប់ធ្នាប់​ក្នុង​តំបន់ ដែល​ផ្អែកតាម​រដ្ឋធម្មនុញ្ញ​អាស៊ាន។

បន្ទាប់​មក លោក Biden នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន ដោយ​លោក​អាច​នឹង​ត្រូវគេ​រំពឹង​ថា នឹង​ធ្វើ​សេចក្តីថ្លែង​ការណ៍​មួយ។ ក្រៅពីនេះ លោក​ក៏នឹង​ជួប​ពិភាក្សា​ក្នុង​ជំនួប​ត្រីភាគី​ជាមួយ​លោក Fumio Kishida នាយក​រដ្ឋមន្ត្រី​ជប៉ុន និង​លោក Yoon Suk-yeol ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

កីឡា២៥ នាទីutes មុន

Reiya ស៊ុត​៣​គ្រាប់​ឲ្យ ទ័ព ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​ពាន​សម្តេច​តេជោ ថ្នាក់​ជាតិ ជើង​ទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៤ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

Sokha Hotels

ព័ត៌មានពេញនិយម