Connect with us

ព័ត៌មានជាតិ

សិស្ស​កម្ពុជា ៣ រូប ចូលរួម​កម្មវិធី​ប្រកួត​មនុស្ស​យន្ត​កម្រិត​​ពិភព​លោកនៅ​ប្រទេស​អាល្លឺម៉ង់

បានផុស

នៅ

សិស្ស​ឆ្នើម​នៃ​វិទ្យាល័យ AUPP ចំនួន ៣រូប នឹង​ចូលរួម​កម្មវិធី​ប្រកួត​មនុស្ស​យន្ត​អូឡាំព្យាដ​ពិភពលោក (World Robot Olympiad) នៅ​ប្រទេស​អាល្លឺម៉ង់​ រយៈ​ពេល​ ៣ថ្ងៃ​​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​ដែល​បាន​បញ្ចប់​កាល​ពី​ខែតុលា ឆ្នាំ២០២២ កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​ប្រកួត​មនុស្ស​យន្ត​អូឡាំព្យាដ​ពិភព​លោក (World Robot Olympiad) នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាង​មុខ​នេះ​ នៅទីក្រុង Dortmund ប្រទេស​អាល្លឺម៉ង់។ មនុស្ស​យន្ត​ដែល​ក្រុម​សិស្ស​ឆ្នើម​នៃ​វិទ្យាល័យ AUPP យក​ទៅ​ចូលរួម​ប្រកួត​នោះ បាន​ប្រើ​ប្រាស់​កម្មវិធី​បញ្ញា​សិប្ប​និម្មិត (Artificial Intelligence) ដែល​អាច​បញ្ជា​តាម​រយៈ​សម្លេង កាយវិការ​ព្រម​ទាំង​មាន​មុខ​ងារ​អាច​បញ្ជូន​ដំណឹង​ពី​សុវត្ថិភាព សម្អាត​ផ្ទះ បញ្ជា​ ​គ្រប់គ្រង​បរិក្ខារ​អគ្គិសនី​ក្នុង​ផ្ទះ ធ្វើ​បដិសណ្ឋារកិច្ច និង​អាច​សន្ទនា​ជា​មួយ​មនុស្ស​បាន​ទៀត​ផង។

កម្មវិធី​នេះ​ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ៣៦៥​ ក្រុម​ មកពី​ ៧៣ប្រទេស​ ហើយ​​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់តាម​​ Online ​បន្ថែមទៀត៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ភ្នំសំពៅ
សន្តិសុខសង្គម៣៨ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម