ព័ត៌មានជាតិ
ដឹងពីមូលហេតុដែលនាំឲ្យមន្ត្រីយោធាផ្កាយ១យកកាំភ្លើងវាយក្បាលសន្តិសុខ
សមត្ថកិច្ចជំនាញ បានបង្ហាញមូលហេតុដែលលោកយោធាផ្កាយ១ យកកាំភ្លើងវាយសន្តិសុខបែកក្បាលហើយ គឺព្រោះតែជនដៃដល់ ចោទប្រកាន់ជនរងគ្រោះថា បានឃុបឃិតគ្នាជាមួយចោរ លួចស្បែកជើងរបស់លោក ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់មានឈ្មោះ ហេង គាហុង ភេទប្រុស អាយុ៤១ឆ្នាំ ជាមន្ត្រីយោធាផ្កាយ១ និងជាបុគ្គលិកមន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង ។ ចំណែកជនរងគ្រោះ ឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចបានបន្ថែមថា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះថា ជនដៃដល់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ហើយ ។

សូមបញ្ជាក់ថា ករណីហិង្សានេះ បានកើតឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី រសៀល ចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបណ្ដាលឲ្យជនរងគ្រោះបែកក្បាលដួលសន្លប់នៅលើដី៕
អត្ថបទ ៖ សុខុម



-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?