Connect with us

ព័ត៌មានជាតិ

បរវកញ្ញាតំណាងកម្ពុជាពីររូបកាន់ទង់ជាតិខ្មែរចេញទៅប្រកួតលើឆាកអន្តរជាតិ​ពីរប្រទេស​ផ្សេងៗគ្នា

បានផុស

នៅ

ភ្នំពេញ : នាបំណាច់ឆ្នាំ២០ ២២នេះ មានបវរកញ្ញាតំណាងកម្ពុជា ចំនួន ២រូប កំពុងបង្ហាញវត្តមានចូលរួម​ប្រកួតលើ​ឆាកអន្តរជាតិ នៅក្នុងប្រទេសពីរផ្សេងៗគ្នា។ សម្រាប់ការចេញទៅប្រកួតលើឆាកអន្តរជាតិរបស់បរវកញ្ញាកម្ពុជា ទាំង២រូបនោះ កំពុងអង្រួនបេះដូងអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា។ ចំពោះបរវកញ្ញាកម្ពុជាទាំង២រូប ដែលបានចេញទៅប្រកួតលើឆាកអន្តរជាតិ រួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.បវរកញ្ញាខ្មែរកម្ពុជាក្រោម ឆន ស្រីណេត បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ទី ១០ខែ វិច្ឆិកាឆ្នាំ២០២២ ដើម្បីចូលរួមការប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Touris m International 2022។

២.បវរកញ្ញា ទៀង បូរមី ដែលជាម្ចាស់ម្កុដ Miss T een Universe Cambodia  2022 កាលពីថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ២០២២ ក៏បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមការប្រកួតMiss Tee n Universe 2022 នៅទីក្រុងMiami រដ្ឋ Flori da សហរដ្ឋអាមេរិក។

គួរកត់សម្គាល់ថា ក្នុងដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិ របស់បវរកញ្ញាកម្ពុជា ទាំង២រូបខាងលើនេះ កំពុងទទួលបានការចាប់អារម្មណ៍នឹងគាំទ្រខ្លាំង ពីមហាជនខ្មែរ។ ពិសេសនោះគឺការលើកទឹកចិត្តចំពោះអ្នកទាំង២​ឲ្យទទួល​បានជោគជ័យហើយក៏សង្ឃឹមថា ពួកគេនឹងនាំយកវប្បធម៌ អរីយធម៌ ដែលជាកេរមរតកដ៏ល្​អអស្ចារ្យរបស់ដូនតាយកទៅបង្ហាញឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ថែមទៀត៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម