ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau អញ្ជើញមកដល់ប្រទេសកម្ពុជាហើយ
លោក Justin Trudeau នាយករដ្ឋមន្រ្តីកាណាដា បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន-កាណាដា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះរៀបចំ។ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញទៅទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ។

ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីកាណាដា បានឲ្យដឹងមុនពេលលោកមកដល់ប្រទេសកម្ពុជាថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ លោក Trudeau នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍រវាងអាស៊ាន-កាណាដា ដើម្បីប្រារព្ធខួបលើកទី ៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដា។

លោកនាយករដ្ឋមន្ត្រី កាណាដា ក៏នឹងផ្ដោតការពិភាក្សាលើការដោះស្រាយបញ្ហាប្រឈម នៅក្នុងតំបន់ និងនៅលើពិភពលោក ដែលកំពុងបង្កជាក្ដីព្រួយបារម្ភរួម ដូចជា៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសន្តិសុខស្បៀង និងថាមពល ក៏ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ ជាដើម។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីកាណាដា ក៏នឹងប្ដេជ្ញាជំរុញឲ្យមានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច ដែលជាផលប្រយោជន៍ដល់ប្រជាជាតិលើពិភពលោក និងដើម្បីពង្រឹងនូវទំនាក់ទំនងដ៏រឹងមាំរវាងភាគីទាំងពីរ អាស៊ាន-កាណាដា៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ