Connect with us

ព័ត៌មានជាតិ

អដ្ឋិធាតុកងទ័ពវៀតណាមជាង ១ពាន់អដ្ឋិធាតុ​បានបញ្ជូនទៅកាន់មាតុប្រទេសវិញ

បានផុស

នៅ

រដ្ឋបាលខេត្តកណ្តាលបានបញ្ជូនអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមចំនួន ១២១០អដ្ឋិធាតុ​ធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ។ ការប្រគល់-ទទួល បានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខា​បន្តសហការស្រាវ​ជ្រាវរុករកធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំង ឆ្នាំ២០២២​-២០២៣ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈ កម្មការជំនាញខេត្តកណ្តាល បានលើកឡើងថា កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្ដាល និងយោធភូមិភាគពិសេស បានសហការជាមួយក្រុមK90 ចុះស្រាវជ្រាវរុករកជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានចំនួន ១៣ចំណុច ដោយសម្រេចលទ្ធផលសរុបចំនួន ២២អដ្ឋិធាតុ។ ក្នុងនោះស្រុកខ្សាច់កណ្តាលចំនួន ១៩អដ្ឋិធាតុ និងស្រុកល្វាឯមចំនួន ៣អដ្ឋិធាតុ ហើយបានធ្វើការ​ប្រគល់-ទទួល ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។

បើតាមលោកឧត្តមសេនីយ៍ត្រី  គិតចាប់ពីឆ្នាំ២០០២ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កិច្ចសហការជីក​លើកអដ្ឋិធាតុនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលទទួលបានលទ្ធផលសរុបចំនួន ១២១០អដ្ឋិធាតុ ក្នុងនោះ បានធ្វើពិធី​ប្រគល់-ទទួល ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចរាល់។

លោកឧត្តមសេនីយ៍ត្រី  បានប្តេជ្ញាថា គណៈបញ្ជាការជំនាញយោធភូមិភាគពិសេសសហការជាមួយក្រុមការងារ​ខេត្តកណ្តាល និងក្រុមK90 របស់វៀតណាម ដើម្បីបន្តរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ ជំហានទី ២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣ ឲ្យទទួលបានលទ្ធផលល្អ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ដន ថាញ់ស្វឺន អនុប្រធាននយោបាយ និងជាប្រធានចង្អុលការ៥១៥ នៃកងយោធភូមិភាគទី៩ នៃកងទព័ប្រជាជនវៀតណាម បានថ្លែងថា ការចុះហត្ថលេខាលើកំណត់​ហេតុបន្តសហការ​ស្រាវជ្រាវរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ នៅរដូវប្រាំង ឆ្នាំ ២០២២-២០២៣ នៅខេត្តកណ្តាលនៅតែបន្ត ដែលនេះជាការសាមគ្គីរវាងខេត្តទាំងពីរ ដើម្បីរួមគ្នា​សហការ​ធ្វើការគាស់កកាយយកសាកសពឲ្យបានទាន់ពេលវេលា។

ដោយឡែក លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា ការចូលរួមស្រាវជ្រាវ រុករក និងធ្វើមាតុ​ភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម គឺជាការងារមនុស្សធម៌ដ៏ល្អប្រសើរ និងជាការបង្ហាញ​ឲ្យឃើញពីទឹកចិត្តប្រជាពលរដ្ឋកម្ពុជាចំពោះការសហការស្រាវជ្រាវ និងរុករកកងទ័ព និងជំនាញការ​ដែលបានពលីជីវិត​ក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជា។

លោកអភិបាលខេត្ត បានបន្តថា ក្នុងនាមគណៈកម្មការជំនាញខេត្តកណ្ដាល លោកបានសម្តែងនូវការដឹងគុណចំពោះ​វីរភាពដ៏អង់អាចក្លាហានរបស់កម្មាភិបាល-យុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានចូលរួមចំណែកជាមួយកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ និងមានសិទ្ធិសេរីភាព មានសន្តិភាព មានស្ថិរភាពសង្គម រហូតដល់សព្វថ្ងៃនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៣ វិនាទី មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ព័ត៌មានជាតិ២៦ នាទីutes មុន

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹតិ្តការណ៍អុំទូកកៃយ៉ាក់ទស្សនាតំបន់រ៉ាមសារ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ជើង​ហោះ​ហើរនិងខ្សែរថភ្លើងរាប់សិបនៅ​ឥណ្ឌា​​ពន្យាពេល​​ ព្រោះ​អ័ព្ទ​ដ៏​ក្រាស់​​

ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ព័ត៌មានជាតិ៣៣ នាទីutes មុន

គិតគួរ​ដល់​សុវត្ថិភាពសិស្ស សាលាបឋមសិក្សាអញ្ចាញ​ ទប់ស្កាត់ការ​លក់​ចំណីអាហារ ភេសជ្ជៈ​ផ្អែម​​ប៉ះពាល់​សុខភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ជីវិតកម្សាន្ដ៣ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លើក​ដំបូង! អ៊ុយក្រែន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​លើ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម