Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីរូបណាខ្លះ អមដំណើរលោកនាយករដ្ឋមន្ត្រីកាណាដា មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា?

បានផុស

នៅ

លោក Justin Trudeau នាយករដ្ឋមន្រ្តីនៃកាណាដា បានដឹកនាំគណៈប្រតិភូមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-កាណាដា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អមដំណើរលោកនាយករដ្ឋមន្ត្រីកាណាដា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញនេះ គឺមានវត្តមានរបស់លោកស្រី Melanie Joly រដ្ឋមន្ត្រីការបរទេស និងលោកស្រី Mary Ng រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ រួមទាំងមន្ត្រីជាន់ខ្ពស់កាណាដាមួយចំនួនទៀត។ នេះបើតាមលោកនាយករដ្ឋមន្ត្រី Justin Trudeau បានប្រកាសឲ្យដឹងនៅលើប្រព័ន្ធ Twitter។

លោកនាយករដ្ឋមន្ត្រី Trudeau បានប្រកាសដែរថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ លោកនឹង​ចូលរួម​​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​រវាងអាស៊ាន​-​កាណាដា ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៤៥ នៃ​ទំនាក់ទំនងដៃគូរ​សន្ទនា​អាស៊ាន-កាណាដា។ ទន្ទឹមនេះ លោក នឹងផ្ដោតការពិភាក្សាលើការដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងនៅលើពិភពលោក ដែលកំពុងបង្កជាក្ដីព្រួយបារម្ភរួម ដូចជា៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសន្តិសុខស្បៀង និងថាមពល ក៏ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ ជាដើម។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីកាណាដា ក៏បានប្ដេជ្ញាជំរុញឲ្យមានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច ដែលជាផលប្រយោជន៍ដល់ប្រជាជាតិលើពិភពលោក និងដើម្បីពង្រឹងនូវទំនាក់ទំនងដ៏រឹងមាំរវាងភាគីទាំងពីរ អាស៊ាន-កាណាដា។

ខណៈលោក ក៏គ្រោងនឹងជួបជាមួយមេដឹកនាំមួយចំនួន ដែលបានមកចូលរួមកិច្ចប្រជុំកិច្ចកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅកម្ពុជានេះ ដើម្បីបង្កើតការទំនាក់ទំនងល្អ និងការជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងភាពជាដៃគូ និងលើកកម្ពស់ស្ថិរភាពក្នុងតំបន់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម