Connect with us

ព័ត៌មានជាតិ

លោក Kuleba ថា មកកម្ពុជាពេលនេះ បានទាំងទំនាក់ទំនង និងបានទាំងជួបរដ្ឋមន្រ្តីការបរទេសអាស៊ាន

បានផុស

នៅ

លោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានអះអាងថា ការមកកាន់ប្រទេសកម្ពុជានៅពេលនេះ​ គឺលោកទទួលបានទាំងទំនាក់ទំនងរវាងអាស៊ាន និងអ៊ុយក្រែន និងថែមទាំងបានជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកអាស៊ានជាច្រើនថែមទៀតផង។ លោក បានអះអាងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយនៅសណ្ឋាគារ សុខា ជាទីដែលកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅថ្ងៃសៅរ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខក្រុមអ្នកសារព័ត៌មានជាតិ​ និងអន្តរជាតិជាច្រើននាក់ លោក Dmytro Kuleba បានសម្តែងការសប្បាយរីករាយដែលលោកត្រូវបានអញ្ជើញមកប្រទេសកម្ពុជានៅក្នុងពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ លោក ក៏បានសម្តែងការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន ដែលជួយជំរុញឲ្យអ៊ុយក្រែន អាចចុះហត្ថលេខាបានលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ(TAC)ជាមួយនឹងអាស៊ាន។

សម្រាប់លោករដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ(TAC)នេះ គឺជាសារគាំទ្រមួយរបស់ប្រទេសសមាជិកអាស៊ានចំពោះអ៊ុយក្រែន។ លោកថា ទំនាក់ទំនងរវាងអាស៊ាន និងអ៊ុយក្រែន ជារឿងសំខាន់ ពោល គឺអ៊ុយក្រែនជឿជាក់ថា ទំនាក់ទំនងជាមួយប្រទេសសមាជិកអាស៊ាននេះ គឺជាផ្នែកអាទិភាពមួយនៃគោលនយោ​បាយការបរទេសរបស់អ៊ុយក្រែន។ ក្រៅពីផ្តល់សារសំខាន់លើទំនាក់ទំនងនេះ លោក Dmytro Kuleba ក៏បានគូសបញ្ជាក់ថា ការមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺរូបលោកមានឱកាសជួបជជែកជាមួយរដ្ឋមន្រ្តីការបរទេសប្រទេសអាស៊ានជាច្រើន ក្នុងនោះ មានទាំងកម្ពុជាផង ដើម្បីពន្យល់ពីបញ្ហាដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន។

សូមបញ្ជាក់ថា លោក Dmytro Kuleba បានមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។ វត្តមានរបស់លោកនៅកម្ពុជានេះ ក៏ស្របដែលរដ្ឋមន្រ្តីការបរទេសរុស្ស៊ី មកកាន់ប្រទេសកម្ពុជាដែរ។ លោក Sergey Lavrov បានមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅថ្ងៃអាទិត្យស្អែក នៅរាជធានីភ្នំពេញ៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម