Connect with us

ព័ត៌មានជាតិ

​អគារ៧ជាន់សម្លាប់​កម្មករ ៣៦ នាក់ នៅខេត្តកែប ស្ថិត​ក្នុង​សភាព​ស្ងាត់ជ្រងំ​

បានផុស

នៅ

នៅថ្ងៃទី០៥ ខែ​មករា ឆ្នាំ២០២១ នេះ គឺ​ជា​ខួប​គម្រប់​១ឆ្នាំ នៃ​សោកនាដកម្ម​បាក់​រលំ​អគារ​៧ជាន់​នៅ​ខេត្ត​កែប ដែលធ្វើឲ្យកម្មករសំណង់៣៦នាក់ បាន​ស្លាប់​ និង២៣នាក់ រង​របួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ក្រឡេក​មើល​ទិដ្ឋភាព​នៅ​ជុំវិញ ទីតាំង​បាក់​បែក​នៃ​អគារ គឺមានភាពស្ងាត់ជ្រងំ ខណៈខួបគម្រប់១ឆ្នាំ នៃ​ការបាក់រលំអគារ៧ជាន់នេះ គេឃើញប្រធានក្រុមការងារចុះជួយខេត្តកែប និងថ្នាក់ដឹកនាំខេត្ត​ បាន​ធ្វើ​ពិធី​ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ​នៅ​ទីតាំង​នៃ​បំណែក​អគារ កាលពីថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១ ប៉ុន្តែ​ពុំ​មាន​ភាព​អធិកអធម​នោះ​ទេ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ សំណង់អគារ៧ជាន់នៅខេត្តកែប ដែលសាង​សង់​បានប្រមាណ៧០ភាគរយ បានបាក់រលំរាបដល់ដី ដែលធ្វើឲ្យកម្មករសំណង់ចាស់-ក្មេង មានប្រុស មាន​ស្រី ចំនួន៥៩នាក់ ត្រូវបំណែកអគារសង្កត់ជាប់ក្នុងគំនរថ្ម។លុះពេល​បញ្ចប់​ការ​កាយ​រុករក នៅ​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ២០២០ ក្រុមជំនាញបានរកឃើញមនុស្សស្លាប់ចំនួន៣៦នាក់ និង​រក​ឃើញ​អ្នក​រង​របួស​ចំនួន២៣នាក់៕

អត្ថបទ ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម