Connect with us

ព័ត៌មានជាតិ

iOne បង្ហាញចេញនូវ Applications ថ្មី និងផ្តល់នូវការព្រឹក្សាយោបល់​ទៅលើសេវាកម្ម iOneCloud នៅក្នុងព្រឹត្តិការពិព័រណ៍ Cambodia Tech Expo 2022

បានផុស

នៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំនូវពិព័រណ៍បច្ចេកវិទ្យាកម្ពុជា 2022 (Cambodia Tech Expo 2022: CTX 2022) ជាលើកដំបូង និងធំបំផុតនៅកម្ពុជា រយៈពេល 3 ថ្ងៃ ចាប់ពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2022 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីបង្ហាញពីសក្តានុពល និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនិងព្រឹត្តិការណ័ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា 2022 នេះ គឺក្រុមហ៊ុនធំៗ និងស្ថាប័ននានា សរុបប្រមាណ 400 ស្តង់ ដែល នៅក្នុងនោះ ក៏ទាំងស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូ អភិវឌ្ឍន៍វិស័យឯកជន ក្រុមហ៊ុន អភិវឌ្ឍន៍ បច្ចេកវិទ្យា ក្រុមហ៊ុនអេឡិចត្រូនិកនិងយានយន្ត ប្រតិបត្តិករទូរគមនាគមន៍ក្រុមហ៊ុនផ្តល់សេវា​អ៊ីនធឺណិត គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីបច្ចេកវិទ្យាផងដែរ បានដាក់​តាំងបង្ហាញនូវផលិតផល ថ្មីៗ និងសេវាកម្មរបស់ខ្លួន។

នៅក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះ ក៏មានវត្តមានរបស់ក្រុមហ៊ុន iOne ដែលជាអាជីវកម្មបច្ចេកវិទ្យាលក់រាយ​ឈានមុខគេ នៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅឱកាសនោះ ក្រុមហ៊ុន iOne បានបង្ហាញចេញនូវ Applications ថ្មីរបស់ខ្លួន ព្រមទាំងដាក់អោយអ្នកដែលបានចូលរួមទស្សនានៅក្នុងស្តង់ អាចធ្វើការស្កែនដោនឡូដ ដើម្បីទទួលបាន​នូវព័ត៌មាននានា រួមទាំងការបញ្ចុះតម្លៃទៅលើផលិតផលនានាផងដែរ។ បើតាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុន iOne បានអោយដឹងថា នៅលើ App នេះគឺមានដាក់លក់នូវទំនិញបច្ចេកវិទ្យាគ្រប់មុខ ហើយនិងក៏មានផលិតអេឡិចត្រូនិក​ជាច្រើនប្រភេទថែមទៀត ជាពិសេសនោះ គឺផលិតផលសម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានតែម្តង។ ជាមួយនិង App ថ្មីនេះ គ្រប់គ្នា គ្រាន់តែស្កែនហើយដោនឡូដនោះ គឺនឹងទទួលបានអត្ថប្រយោជន៌ភ្លាមៗតែម្តង។ 

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន iOne ក៏បានផ្តល់នូវការព្រឹក្សាយោបល់ទៅលើការប្រើប្រាស់សេវាកម្ម iOneCloud ទៅដល់ភ្ញៀវជាច្រើន ដែលបានអញ្ជើញមកចូលរួមទស្សនាផលិតផលថ្មីៗ និងសេវាកម្មសំបូរបែបនៅក្នុងព្រឹត្តិការណ៌ Cambodia Tech Expo 2022 នេះផងដែរ ដើម្បីអោយពួកគាត់បានជ្រាបកាន់តែច្បាស់នូវអត្ថប្រយោជន៍ និងបទពិសោធន៌ថ្មីៗ ក៏ដូចជាការស្វែករកនូវដំណោះស្រាយថ្មីៗសម្រាប់ការប្រើប្រាស់​សេវាកម្មឌីជីថលនៅក្នុងប្រទេស​កម្ពុជា។

សូមជំរាបថា iOneCloud គឺជាសេវាកម្មក្លោដដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវដំណោះ ស្រាយដូចជា​កាត់បន្ដយចំនាយដើមមទុន លើផ្នែក IT hardware ដែលអនុញ្ញាតអោយក្រុមហ៊ុនជាច្រើន អាចធ្វើការប្រែក្លាយ​នូវប្រព័ន្ធឌីជីថល របស់ពួកគេ ជាមួយនឹងកម្មវិធី IAAS ( infrastructure as a service ) នឹងការកាត់បន្ថយ​ទៅលើការ ពឹងផ្អែកទៅលើធនធាន IT ដែលមានសមត្ថភាព ក្នុងការដំណើរការអាជីវកម្មរបស់ពួកគេបានថែមទៀត ផង។ សម្រាប់ក្រុមហ៊ុនទំហំមធ្យម ប្រព័ន្ធ ERP System (Enterprise Resource Planning) គឺជា ការវិវត្តន៍ បន្ទាប់ដែលពួកគេ ត្រូវគិតផងដែរ។ នៅក្នុងប្រព័ន្ធ ERP system នេះ គឺមាន SAP Business One ដែលធ្វើការ​ដំណើការដោយក្រុមហ៊ុនសហគ្រាស និងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជា និង ក៏ដូចជា​នៅពិភពលោក​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ២៥ នាទីutes មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិច​ត្រូនិចនៅទីសាធារណៈនៅឆ្នាំ​២០២៦

ខណ្ឌចំការមន
សន្តិសុខសង្គម៤៨ នាទីutes មុន

ឃាត់ខ្លួនមុខសញ្ញាឆក់៣នាក់ ក្រោយធ្វើសកម្មភាពឆក់បានសម្រេចនៅខណ្ឌចំការមន

ជីវិតកម្សាន្ដ៥០ នាទីutes មុន

បវរកញ្ញាវ័យក្មេងកម្ពុជា ៣រូប ទើបដណ្តើមមកុដ និងពានរង្វាន់ពីឆាកអន្តរជាតិ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម