Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រធានក្រុមប្រឹក្សាអឺរ៉ុបថា កម្ពុជាប្រឆាំងនឹងការប្រើប្រាស់អាវុធ​នុយក្លេអ៊ែរ

បានផុស

នៅ

នៅចំពោះមុខប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសអំពីជំហររបស់កម្ពុជាដែលប្រឆាំងដាច់ខាតនឹងការគំរាមកំហែងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅលើពិភពលោក។

សម្ដេចតេជោប្រកាសបែបនេះ នៅក្នុងជំនួបទ្វេភាគីជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលក្នុងនោះ សម្តេច តេជោបានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ សម្ដេចតេជោ ក៏បានគូសបញ្ជាក់អំពីសកម្មភាពមនុស្សធម៌របស់កម្ពុជាតាមរយៈការចែករំលែកបទពិសោធនៃការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសមួយចំនួនជុំវិញពិភពលោក។

សម្តេចនាយករដ្ឋមន្ត្រី បានជម្រាបលោកប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ថា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលជប៉ុន កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនទៅជួយបណ្ដុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែននៅប្រទេស ប៉ូឡូញ ហើយបានបញ្ចូនសំណើរបស់អ៊ុយក្រែនទៅរដ្ឋាភិបាលជប៉ុន ដើម្បីជួយផ្តល់ឧបករណ៍ដោះមីនសម្រាប់ប្រតិបត្តិការដោះមីននៅអ៊ុយក្រែន។

លើកិច្ចការនេះ លោកប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជា និងជប៉ុន ដើម្បីជួយដោះមីននៅអ៊ុយក្រែន ហើយក៏គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចស្ដីពីវិបត្តិមីយ៉ាន់ម៉ាផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម