ព័ត៌មានជាតិ
៧ បទប្បញ្ញត្តិ បេក្ខជនត្រូវអនុវត្ត បើមិនចង់មានបញ្ហាធំ ពេលប្រឡងបាក់ឌុប
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប មានរយៈពេល ២ថ្ងៃ នឹងចាប់ផ្ដើមពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ។ ដើម្បីឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់ខ្លួនប្រព្រឹត្តិទៅដោយរលូន និងមិនមានបញ្ហាអ្វីនោះ បេក្ខជនទាំងអស់ គប្បីអនុវត្ត និងគោរពបទប្បញ្ញត្តិ ចំនួន ៧ ចំណុច តាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចជា៖

១. ត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនដំណើរការប្រឡង និងត្រូវមកដល់ មណ្ឌលប្រឡងឱ្យបានមុនបេក្ខជនទូទៅ ចំពោះបេក្ខជនដែលបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងបេក្ខជនដែលមានកម្ដៅលើសពី ៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម… ដើម្បី ទទួលការស្ទង់កំដៅ និងឆែកឆេរសំណៅឯកសារមុនគេ និងដាច់ដោយឡែកពីគេ។
២. ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយប្រើអាវពណ៌ស និងខោ ឬសំពត់ ពណ៌ខៀវ ដាក់ក្នុងខោ ឬសំពត់ឱ្យបានត្រឹមត្រូវ។
៣. ត្រូវយកមកនូវប័ណ្ណសម្គាល់ខ្លួនថ្នាក់ទី១២ មានបិទរូបថតថ្មី និងមានចុះ ហត្ថលេខានាយក នាយិកាសាលាត្រឹមត្រូវច្បាស់លាស់។ ចំពោះបេក្ខជនស្វៃរិន ចំណេះទូទៅ និងបំពេញវិជ្ជា ត្រូវយកមកនូវសលាកបត្រឯកត្តជន ឬប័ណ្ណសម្គាល់ខ្លួនជាសិស្ស ដែលចេញដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត។

៥. ត្រូវយកចូលក្នុងបន្ទប់ប្រឡងនូវសម្ភារៈប្រើប្រាស់ដែលក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាត់ឱ្យប្រើ៖ ប៊ិកពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាបព័រទ័រ ម៉ាស់ ជែលលាងដៃ ឬអាល់កុល។
៥. ត្រូវអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ និងអ្នកមានសមត្ថកិច្ចថែរក្សា សណ្ដាប់ធ្នាប់ ក្នុងការដកហូតសំណៅឯកសារ សម្ភារៈផ្សេងៗ ដែលក្រសួងមិន អនុញ្ញាតឱ្យយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង។
៦. ត្រូវគោរពតាមការណែនាំរបស់អនុរក្ស ដូចជាអង្គុយចំលេខតុ ដែលអនុរក្សបានបង្ហាញ បំពេញលើក្បាលសន្លឹកកិច្ចការដែលអនុរក្សបានចែកឱ្យ ប្រគល់សន្លឹកកិច្ចការជូនអនុរក្សវិញ នៅពេលដល់ម៉ោង ទោះបីកិច្ចការនោះបានធ្វើ ឬពុំបានធ្វើក៏ដោយ។
៧. ត្រូវរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងត្រូវគោរពឱ្យបានត្រឹមត្រូវនូវបទប្បញ្ញត្តិនៃការប្រឡង។

គួរបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុបសរុបមានចំនួន ១២៨ ១៣៦ នាក់ ស្រី ៦៨ ៧៧៣ នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត ៤២ ៩៣៦ នាក់ ស្រី ២៥ ៤៤៥ ថ្នាក់វិទ្យាសាស្រ្តសង្គម ៨៥ ២០០ នាក់ ស្រី ៤៣ ៣២៨ នាក់ ចែកជា ២២១ មណ្ឌល កើន១៧ មណ្ឌល និងមានបន្ទប់ ៥ ១៧៤ បន្ទប់ កើនឡើង ៥៥៩ បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត កើន៣ មណ្ឌលនិងថ្នាក់វិទ្យសាស្រ្តសង្គម កើន១៤ មណ្ឌលដោយថ្នាក់វិទ្យាសាស្រ្តមាន ៧៦មណ្ឌល ស្មើនឹង ១ ៧៤៣ បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តសង្គមមាន ១៤៥ មណ្ឌល ស្មើនឹង ៣ ៤៣១ បន្ទប់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ