ព័ត៌មានជាតិ
សម្តេចតេជោ៖ បើមិនមានរដ្ឋមន្រ្តីការបរទេសវៃឆ្លាត និងអត់ធ្មត់ ប្រហែលប្រធានអាស៊ានដួលកណ្តាលផ្លូវតែម្តង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់ទៅដោយរលូន និងជោគជ័យ ក្រោយប្រព្រឹត្តិទៅអស់រយៈពេល ៤ថ្ងៃពេញ ចាប់ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។

បើតាមសម្តេចតេជោ ភាពជោគជ័យនេះ ក៏ដោយសារមានរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដែលវៃឆ្លាត ជំនួយការវៃឆ្លាត និងអត់ធ្មត់ក្នុងការធ្វើការ ប្រហែលជាប្រធានអាស៊ានដើរដួលកណ្តាលផ្លូវតែម្តង ប៉ុន្តែដោយសារសមត្ថភាពរបស់រដ្ឋមន្ត្រីការបរទេស ឧត្តម្ភមន្រ្តី មន្រ្តីពាក់ព័ន្ធរបស់យើង ធ្វើកិច្ចការដ៏ល្អ បានធ្វើឱ្យការងាររបស់យើងមានជោគជ័យ។ សម្តេចតេជោ ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី ១៣ ខែវិច្ឆិកានេះ នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា លោក ប្រាក់ សុខុន ជារដ្ឋមន្រ្តីមួយរូបដែលមានភាពលេចធ្លោ និងមានបទពិសោធន៍ការងារច្រើន។ លោក ធ្លាប់បម្រើការងារក្នុងជួរកងទ័ព ជាមន្រ្តីរាជការស៊ីវិល ហើយបើតាមជីវប្រវត្តិលោកក៏មានបទពិសោធន៍ផ្នែកសារព័ត៌មាន ដោយធ្លាប់កាន់តួនាទីជានិពន្ធនាយកកាសែតទៀតផង។

លោក ប្រាក់ សុខុន គឺជាអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ក្រោយមកបានផ្លាស់មកដឹកនាំនៅក្រសួងការបរទេសក្នុងអំឡុងឆ្នាំ ២០១៦ ដោយបានសម្រេចស្នាដៃជាច្រើនទុកជាមរតក និងបម្រើដល់ផលប្រយោជន៍ជាតិ៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ