Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរិះគន់អាជ្ញាធរមិនអើពើក្រុមឈ្មួញដឹកទំនិញគេចពន្ធលួចឆ្លងដែនទៅប្រទេសវៀតណាម

បានផុស

នៅ

(ស្វាយរៀង)៖ ក្រុមឈ្មួញដឹកទំនិញគ្រឿងអេឡេចត្រូនិច គេចពន្ធលួចឆ្លងដែនទៅប្រទេសវៀតណាម តាមប្រឡាយទឹក​នៃច្រករបៀងគោកតែក ត្រូវបានពលរដ្ឋមើលឃើញថា ពុំមានការអន្តរាគមន៍សួរនាំពីសមត្ថកិច្ចជំនាញនោះឡើយ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា២០២២ នៅចំណុចប្រឡាយទឹកជិតប៉ុស្ត៍នគរបាលវរៈការពារ​ព្រំដែន​ច្រករបៀងគោកតែក ស្ថិតនៅភូមិគោកតែក ឃុំចន្រ្ទា ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាក FUSO ពាក់ស្លាកលេខ ភ្នំពេញ-3A-3253 ដឹកទំនិញគ្រឿងអេឡេចត្រូនិច ពេញទ្រុងសង្ស័យជាទំនិញគេចពន្ធ បានបើកបរមកផ្ទេរទំនិញ នៅចំណុចប្រឡាយទឹក ជិតច្រករបៀងគោកតែក ដោយផ្ទេរដាក់ក្នុងទូកស្មាច់ (ទូកម៉ាស៊ីនតឹកយ៉ាងជនជាតិវៀតណាម) ដឹកឆ្លងដែនចូល​ទៅប្រទេសវៀតណាម តាមផ្លូវទឹកយ៉ាងរលូនរៀងរាល់ថ្ងៃ ដោយពុំមានឃើញអាជ្ញាធរមានសមត្ថកិច្ចអើពើនោះឡើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ពលរដ្ឋ បានរិះគន់ចំៗទៅលើអាជ្ញាធរ និងសមត្ថកិច្ចថា មិនមានការទប់ស្កាត់ការដឹក​ទំនិញតាមរថយន្តធុន​ធំ ធ្ងន់ៗនេះអាចបណ្តាលឱ្យខូចផ្លូវលំនៅជនបទ ពិបាកក្នុងការធ្វើដំណើរ។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចជំនាញ អាជ្ញាធរខេត្តមេត្តា ចុះពិនិត្យនិងបង្ក្រាប​ក្រុមរថយន្តដឹក​ទំនិញគេច​ពន្ធទាំងនេះ បើមិនដូច្នោះទេនាំឲ្យបាត់ចំណូលថវិកាជាតិជាក់ជាមិនខានឡើយ។

ចំពោះរឿងនេះដែរ មិនអាចរកការបំភ្លឺពីលោកនាយប៉ុស្ត៍នគបាលវរៈការពារព្រំដែនច្រករបៀងគោកតែក បានទេរហូត​មកដល់ពេលនេះ ដោយលោក មិនទទួលទូរសព្ទ៕

ដោយ: ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម