ព័ត៌មានជាតិ
មេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសមួយចំនួនទៀត នឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃនេះ
បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានបញ្ចប់កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២មក ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងមេដឹកនាំប្រទេសមួយចំនួនទៀត បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់ ក្រោយពីបានចូលរួមប្រជុំប្រកបដោយជោគជ័យរួចមក។

សម្រាប់ថ្ងៃទី ១៤ ខែវិច្ឆិកានេះ បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់, លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា, លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេ, លោកAnthony Albanese នាយករដ្ឋមន្ត្រី អូស្ត្រាលី, និងលោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន នឹងត្រូវធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ក្រោយពីបានចូលរួមប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយជោគជ័យរួចមក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកាថា ដោយសារតែប្រទេសកម្ពុជា មានសន្តិភាព និងគ្មានអំពើភេរវកម្មនោះ ទើបធ្វើឲ្យមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោក ហ៊ានមកចូលរួមកិច្ចប្រជុំនាពេលនេះ។ ម្យ៉ាងទៀត ក៏ដោយសារតែកម្ពុជា អាចគ្រប់គ្រងជំងឺកូវីដ-១៩ បានផងដែរ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ