ព័ត៌មានជាតិ
មកដឹងពីប្រព័ន្ធបង់ថ្លៃសេវាផ្លូវល្បឿនលឿនស្វ័យប្រវត្តិ (ETC) កុំឱ្យកកស្ទះយូរ
ដោយសារតែការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន តែងមមាញឹកនៅថ្ងៃឈប់សម្រាក ដូចនេះដើម្បីបញ្ចៀសការកកស្ទះនៅបញ្ជរបង់ប្រាក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការប្រព័ន្ធបង់ថ្លៃសេវាផ្លូវល្បឿនលឿនស្វ័យប្រវត្តិ ETC (Electronic Toll Collection) ។

កន្លងមក មានមហាជនជាច្រើននៅមិនទាន់ជ្រាបច្បាស់ពីការប្រើប្រាស់ និងអត្ថប្រយោជន៍របស់ច្រក ETC នោះទេ។
ខាងក្រោមនេះ ជាព័ត៌មានអំពីដំណើរការប្រព័ន្ធបង់ថ្លៃសេវាផ្លូវល្បឿនលឿនស្វ័យប្រវត្តិ (ETC) របៀបប្រើប្រាស់ និងអត្ថប្រយោជន៍ផ្សេងៗ ដែលអ្នកប្រើប្រាស់ផ្លូវល្បឿនលឿននឹងទទួលបាន។
១. អ្វីទៅជា ETC?
ETC ជាប្រព័ន្ធបង់ថ្លៃសេវាផ្លូវល្បឿនលឿនស្វ័យប្រវត្តិ ដែលប្រើប្រាស់ដោយបច្ចេកវិទ្យាទំនើបឥតខ្សែ តាមរយៈការបំពាក់ឧបករណ៍ OBU នៅលើកញ្ជក់ខាងមុខនៃរថយន្ត។ រាល់រថយន្តដែលឆ្លងកាត់ច្រកបង់ប្រាក់ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺពុំចាំបាច់ឈប់ ដើម្បីរង់ចាំទទួលកាតធ្វើដំណើរទៀតនោះឡើយ។
២. អត្ថប្រយោជន៍ដែលទទួលបានពីការប្រើប្រាស់ប្រព័ន្ធ ETC ៖
- អាចទទួលការបញ្ជុះតម្លៃបន្ថែម។
- ពេលឆ្លងកាត់បញ្ជរបង់ប្រាក់ដោយមិនចាំបាច់រង់ចាំ។
- លុបបំបាត់ការឈប់រថយន្ថ ម្តងហើយម្តងទៀតនៅកន្លែងបង់ប្រាក់ ដោយកាត់បន្ថយឧស្ម័នផ្សែង និងសំឡេងរំខាន។
- កាត់បន្ថយការកកស្ទះចរាចរណ៍ អាចឆ្លងកាត់បញ្ជរបង់ប្រាក់បានយ៉ាងរលូន។
- ងាយស្រួលហើយស័ក្តិសម សម្រាប់សង្គមក្នុងយុគសម័យ ដែលជាការទូទាត់ដោយស្វ័យប្រវត្តិ។
- សុវត្ថិភាពខ្ពស់ ឆ្លងបានដោយសេរី ងាយស្រួល និងឆាប់រហ័ស។
៣. ការធ្វើកាត ETC ត្រូវភ្ជាប់មកជាមួយឯកសារដើមអ្វីខ្លះ?
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា សម្រាប់ការធ្វើកាត ETC ឬប្រព័ន្ធបង់ថ្លៃសេវាផ្លូវល្បឿនលឿនស្វ័យប្រវត្តិ គឺតម្រូវឱ្យភ្ជាប់មកជាមួយនឹង អត្តសញ្ញាណប័ណ្ណ កាតគ្រី និងប្រាកដថាយានយន្តមិនទាន់ហួសសុពលភាពត្រួតពិនិត្យប្រព័ន្ធសុវត្តិភាព (ឆៀក) ។
ចំពោះទីតាំងធ្វើកាត ETC គឺអាចធ្វើបាននៅតាមបញ្ជរបង់ប្រាក់ ភ្នំពេញ និងក្រុងព្រះសីហនុ ។ បន្ទាប់ពីធ្វើការតម្លើងឧបករណ៍ ETC និងបញ្ចូលសមតុល្យទឹកប្រាក់ទៅក្នុងកាត ETC នៅលើយានយន្តរួចរាល់ នោះប្រតិបត្តិការនឹងចាប់ផ្តើមមានសុពលភាពអាចប្រើប្រាស់បានភ្លាមៗតែម្តង។

– ការបញ្ចុះតម្លៃសម្រាប់លក្ខណៈបុគ្គល (ធ្វើលើកដំបូង)
ក្នុងមួយយានយន្ត បញ្ចូលទឹកប្រាក់ម្តងចាប់ពី ២០០ដុល្លារ (គិតបញ្ចូល) ផ្តល់ជូនឧបករណ៍ ETC ដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃ ២% លើថ្លៃធ្វើដំណើរ។
– ការបញ្ចុះតម្លៃសម្រាប់ជាលក្ខណៈសហគ្រាស ឬលក្ខណៈជាក្រុម (ធ្វើលើកដំបូង មួយដងលើសពី ២០យានយន្ត)
សម្រាប់ការធ្វើកាតលើកដំបូង ក្នុងមួយយានយន្ត បញ្ជូលទឹកប្រាក់ម្តងចាប់ពី ១០០ដុល្លារ គឺមានផ្តល់ជូនឧបករណ៍ ETC ដោយឥតគិតថ្លៃ ហើយនឹងទទួលបានការបញ្ជុះតម្លៃ ២% លើថ្លៃធ្វើដំណើរ។
ពាក់ព័ន្ធនឹងប្រព័ន្ធបង់ថ្លៃសេវាផ្លូវល្បឿនលឿនស្វ័យប្រវត្តិនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា សម្រាប់កាត ETC មួយ ប្រើបានចំពោះតែរថយន្ត ១គ្រឿងប៉ុណ្ណោះ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ