Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងអប់រំ ណែនាំបេក្ខជនប្រឡងបាក់ឌុបត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីឱ្យការប្រឡងទទួលបានជោជ័យ

បានផុស

នៅ

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានណែនាំដល់បេក្ខជនប្រឡងបាក់ឌុបដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែធ្នូ ខាងមុខ ត្រូវធ្វើស្វ័យសិក្សាបន្ថែម និងត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីឱ្យការប្រឡងទទួលបានជោជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះថា «ខ្ញុំសូមគោរពផ្ញើសារជូនបេក្ខជនប្រឡងបាក់ឌុបបន្តការត្រៀម​ខ្លួនប្រឡងតាមផែនការបុគ្គល ដោយធ្វើស្វ័យសិក្សាបន្ថែមផង និងបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានស្របនឹងការបន្តចូលរួមប្រតិបត្តិវិធានការសុវត្ថិភាពសុខភាពព្រមទាំងបង្កើនការប្រយ័ត្ន
ប្រយែងពេលធ្វើដំណើរតាមដងផ្លូវដោយត្រូវបន្តគោរពច្បាប់ចរាចរណ៍ និងបន្តញ៉ាំឲ្យគ្រប់ គេងឲ្យគ្រាន់ ទឹកឲ្យក្រែល»។

ជាមួយគ្នានេះដែរ លោក រស់ សុវាចា បានផ្តាំផ្ញើដល់មាតាបិតាមេត្តាបន្តជួយដំណើរការរៀសូត្រ និងការត្រៀមប្រឡងរបស់​កូនៗដែលទាមទារឲ្យបន្តមានការជួយជ្រោមជ្រែងពីមាតាបិតា និងបន្តលើកទឹកចិត្តជួយសិស្សានុសិស្ស និងបេក្ខជនប្រឡងបាក់ឌុបឲ្យអនុវត្តន៍លំហាត់ និងរៀនបន្ថែមនៅផ្ទះ។

លោកបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណជូនចំពោះបុគ្គលិកអប់រំ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្ស បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធដែលបានបន្តចូលរួមលើកកម្ពស់ការបង្រៀន រៀន និងបានចូលរួមគាំទ្រដំណើរការប្រឡងបាក់ឌុបគ្រប់ដំណាក់កាលមុន និងក្នុងបរិបទ​កូវីដ​-១៩​។

បើតាមលោក រស់ សុវាចា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានបេក្ខជនដាក់ពាក្យប្រឡងបាក់ឌុបចំនួន
១២៨ ១៣៦ នាក់ ស្រី ៦៨ ៧៧៣ ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្ត ៤២ ៩៣៦ នាក់ ស្រី ២៥ ៤៤៥ ថ្នាក់វិទ្យាសាស្រ្តសង្គម ៨៥ ២០០ នាក់ ស្រី ៤៣ ៣២៨នាក់។ ក្នុងនោះមានមណ្ឌលប្រឡងសរុបចំនួន ២២១កើន១៧ មណ្ឌលប្រឡងក្នុងនោះ​ថ្នាក់វិទ្យាសាស្រ្ត មាន៧៦មណ្ឌល កើន៣ មណ្ឌលត្រូវជា១៧៤៣បន្ទប់និងថ្នាក់វិទ្យាសាស្រ្តសង្គមមាន ១៤៥ មណ្ឌល កើន១៤មណ្ឌលត្រូវជា៣ ៤៣១ បន្ទប់។

គួរបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ដែលត្រូវរៀបចំថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ទៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២វិញដើម្បីបញ្ចៀសការរំខាននានាដល់កិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍កីឡាជាតិ និងបុណ្យជាតិ និងដើម្បីឱ្យបេក្ខជនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនសូត្រសម្រាប់ត្រៀមប្រឡង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម