Connect with us

ព័ត៌មានជាតិ

ព្រះចៅស៊ុលតង់ ស្នើឲ្យពិភាក្សាអំពីការនាំចេញអង្ករផ្កាម្លិះពីកម្ពុជាទៅព្រុយណេ

បានផុស

នៅ

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេ បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម​ នៃប្រទេសកម្ពុជា និងព្រុយណេ សហការគ្នាលើវិស័យកសិកម្ម និងពិភាក្សាគ្នាអំពីការនាំចេញអង្ករផ្កាម្លិះពីប្រទេសកម្ពុជា ទៅប្រទេសព្រុយណេ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិក្សាការងារទ្វេភាគីជាមួយព្រះចៅ ស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេ នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកានេះ នាវិមានសន្តិភាព។

នៅក្នុងជំនួបនោះ ព្រះចៅស៊ុលតង់ បានសម្ដែងនូវព្រះរាជអំណរសាទរ ជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានយ៉ាងល្អ និងជោគជ័យ។

ព្រះចៅស៊ុលតង់ ក៏បានសម្ដែងនូវការសព្វព្រះរាជហឫទ័យ ចំពោះការទទួលព្រះរាជដំណើររបស់ព្រះអង្គ​ យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា និងព្រះរាជដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ជាមួយគ្នានេះ ព្រះចៅស៊ុលតង់ ព្រុយណេ ក៏បានសម្ដែងនូវការសព្វព្រះរាជហឫទ័យ ចំពោះទាក់ទំនងរវាងព្រះរាជាណា ចក្រទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ ព្រះអង្គ ក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការ បន្តលើគ្រប់វិស័យបន្ថែមលើកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ជាពិសេសព្រះអង្គ បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរវាងប្រទេសទាំងពីរ សហការគ្នាលើវិស័យកសិកម្ម និងការនាំចេញអង្ករផ្កាម្លិះពីប្រទេសកម្ពុជា ទៅប្រទេសព្រុយណេ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណថ្វាយព្រះចៅស៊ុលតង់ ដែលទ្រង់យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ​និងយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយផ្ទាល់ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដ​នេះ ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។

នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពថ្លែងអំណរគុណ ជូនដល់ព្រះចៅស៊ុលតង់ ចំពោះកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋ ក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា

នយោបាយ៣៣ នាទីutes មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

នយោបាយ៥៨ នាទីutes មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ថ្ងៃរំដោះ ៧មករា នៅខេត្តកំពង់ស្ពឺ

Sokha Hotels

ព័ត៌មានពេញនិយម