ព័ត៌មានជាតិ
កម្ពុជាគ្រោងនឹងសង់កំពង់ផែទឹកជ្រៅថ្មី ជម្រៅ ១៤,៥ម៉ែត្រ ជំហានទី១ នៅដើមឆ្នាំ២០២៣
កម្ពុជាគ្រោងនឹងចាប់ផ្តើមសង់កំពង់ផែទឹកជ្រៅថ្មី ជម្រៅ ១៤,៥ម៉ែត្រ ជំហានទី១នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥ខាងមុខ ដោយចំណាយថវិកាប្រមាណជាង២០០លានដុល្លារអាមេរិក។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងការសាងសង់កំពង់ផែទឹកជ្រៅថ្មី ជម្រៅ១៤,៥ម៉ែត្រ ជំហានទី១ ក្នុងទំហំទឹកប្រាក់ប្រមាណ២០៣លានដុល្លារសហរដ្ឋអាមេរិក ដែលត្រូវធានាការសាងសង់ឱ្យមានគុណភាពខ្ពស់ដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដែលកំពុងបន្តនីតិវិធីដេញថ្លៃដើម្បីចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥។ ក្នុងនោះ លោកទេសរដ្ឋមន្រ្តីបានលើកសំណើដល់ភាគីជប៉ុនពិចារណាលើការផ្តល់ប្រាក់កំចីបន្ថែម ៦០លានដុល្លារដោយសារការធ្លាក់ចុះនៃប្រាក់យ៉េន
ដែលធ្វើឱ្យខ្វះខាតថវិកានៃការរៀបចំគម្រោងនេះ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា គម្រោងត្រៀមអនុវត្តបន្ត គឺការសាងសង់កំពង់ផែកុងតឺន័រព្រះសីហនុ ក្នុងជំហានទី២ជម្រៅ ១៦,៥ម៉ែត្រ និងជំហានទី៣ មានជម្រៅ១៧ម៉ែត្រ ដែលមានសម្ថតភាពឱ្យនាវាចេញចូលពីសហរដ្ឋអាមេរិក និងអឺរ៉ុបដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែនានាក្នុងតំបន់។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ចាប់ពីឆ្នាំ១៩៩៩ មក ក្រោមការគាំទ្ររបស់ជប៉ុនតាមរយៈកិច្ចសន្យាហិរញ្ញប្បទាន និងជំនួយឥតសំណងនានា កំពង់ផែក្រុងព្រះសីហនុ បានក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនហើយកំពង់ផែក្រុងព្រះសីហនុបានដើរតួនាទីយ៉ាងសំខាន់ជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់ ប្រមាណ ៦០% នៃទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុប។ លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរអរគុណជូនចំពោះ រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានផ្តល់ជំនួយឥតសំណង រៀបចំប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកំពង់ផែ Port EDI។ ប្រព័ន្ធនេះបានដាក់ប្រើប្រាស់ផ្លូវការក្នុងខែសីហា ឆ្នាំ២០២២ កន្លងទៅ និងបានសម្រួលដល់នីតិវិធីនៃការចេញចូលនានានៅព្រះរាជាណាចក្រកម្ពុជា កាត់បន្ថយភាពស្មុគស្មាញ និងចំណេញពេលវេលា។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាក៏កំពុងរៀបចំមជ្ឈមណ្ឌលភស្តុភាកម្ម (Logistics Hub) ធ្វើឱ្យកម្ពុជាក្លាយជាអនុតំបន់ភស្តុភាកម្ម ជាពិសេសគឺ គម្រោង “មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណង ភ្នំពេញ” – MULTI-MODAL PHNOM PENH LOGISTICS COMPLEX (PPLC) ដែលជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងចូលរួមក្នុងការពង្រឹងសេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការនៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ស្របពេលដែលប្រទេសជប៉ុនបានជួយសិក្សាចប់សព្វគ្រប់លើការៀបចំផែនការមេភស្តុភារកម្មនៅកម្ពុជាដែលនឹងត្រូវការទំហំថវិកាប្រមាណ ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិកដើម្បីអនុវត្តគម្រោងចំនួន៣៣២គម្រោង។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីបានស្នើសុំឱ្យក្រុមហ៊ុនជប៉ុនចូលរួមវិនិយោគក្នុងគម្រោងមួយចំនួន ក្នុងចំណោមគម្រោងប្រមាណ៣៣២នោះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ