ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់សាលាសង្កាត់ចំនួន២ និងផ្លូវមួយខ្សែ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការសាងសង់សាលាសង្កាត់កំពង់ចាម សាលាសង្កាត់វាលវង់ និងផ្លូវ១ខ្សែ ក្នុងក្រុងកំពង់ចាម ។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា សាលាសង្កាត់កំពង់ចាម ត្រូវបានប្ដូរទីតាំងពីភូមិទី១១ មកសាងសង់ក្នុងភូមិទី៧ ខាងក្រោយមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាមវិញ ។ បច្ចុប្បន្នសាលាសង្កាត់កំពង់ចាមនេះ សាងសង់បានលទ្ធផលប្រមាណជា ៨០% ហើយ ។ ទន្ទឹមនិងនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានពន្លឿនក្រុមជាងត្រូវសាងសង់គម្រោងនេះ ឲ្យរួចនៅបំណាច់ឆ្នាំ២០២២ ខាងមុខនេះ ។

ចំពោះសាលាសង្កាត់វាលវង់ ដោយសារទីតាំងចាស់តូចចង្អៀត ត្រូវបានឯកឧត្តមអភិបាលខេត្ត សម្រេចសាងសង់ថ្មី ស្ថិតក្នុងភូមិទី១ ពោលគឺជាទីតាំងចាស់ដដែល ។ បច្ចុប្បន្ន សាលាសង្កាត់វាលវង់ សាងសង់សម្រេចលទ្ធផល បានលទ្ធផលប្រមាណជា ៥០ទៅ ៦០ % ហើយដែរ នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរនៅបំណាច់ឆ្នាំ២០២២ ខាងមុខនេះ ដូចសាលាសង្កាត់កំពង់ចាម ដែរ ។

ដោយឡែក គម្រោងសាងសង់ផ្លូវតាណេង មានទំហំបណ្តោយប្រវែង ៧០០ម៉ែត្រ និងទទឹងប្រវែង ១៤ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST ស្ថិតនៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម បានស្ថាបនារួចរាល់ជាស្ថាពរហើយ ។ នេះបើតាមការបញ្ជាក់របស់លោក សុខ លឹមហ៊ាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ។ លោកក៏បានបន្តដែរថា បច្ចុប្បន្នក្រុមការងារជំនាញកំពុងតែមមាញឹកក្នុងការយកចិត្តទុកដាក់ស្ថាបនាផ្លូវ១ខ្សែនេះ ទៅតាមបទដ្ឋានបច្ចេកទេស ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ





-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ