Connect with us

ព័ត៌មានជាតិ

តំបន់ទឹកធ្លាក់ ៥កន្លែងមានទេសភាពស្រស់ស្អាតប្លែកភ្នែកក្នុងទឹកដីខេត្តកំពត

បានផុស

នៅ

លោកអ្នកដែលមានបំណងទៅលេងខេត្តកំពតស្រលាញ់ធម្មជាតិមានទឹកធ្លាក់ជាមួយទេសភាពដ៏គួរឱ្យគយគន់ប៉ុន្តែមិនសូវស្គាល់ទីតាំង ឬមិនដឹងថាគួរទៅកន្លែងណាអាចសាកល្បងអានអត្ថបទមួយនេះបាន។ “កម្ពុជាថ្មី” នឹងបង្ហាញលោកអ្នកអំពីតំបន់ទឹកធ្លាក់ ៥កន្លែង នៅលើទឹកដីខេត្តកំពត ដើម្បីផ្តល់ភាពងាយស្រួលចំពោះដំណើរកម្សាន្ត។

១.រមណីយដ្ឋាន ទឹកធ្លាក់តាដាសច្ចំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រមណីយដ្ឋាន ទឹកធ្លាក់តាដាសច្ចំ ឬ ហៅថា រមណីយដ្ឋានធម្មជាតិ កោះតាដា ស្រុកនៅឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត។ ប្រសិនជាលោកអ្នកធ្វើដំណើរពីទីរួមខេត្តកំពត គឺមានចម្ងាយប្រមាណ ១៧គីឡូម៉ែត្រ ចំណាយពេលប្រហែល ៣៥នាទី។ លោកអ្នកអាចទៅដល់ទឹកធ្លាក់តាដាសច្ចំបាន តាមបណ្តោយផ្លូវទឹកឈូ ហួសរមណីយដ្ឋានទឹកឈូបន្តិច នៅខាងឆ្វេងដៃ លោកអ្នកនឹងឃើញស្លាកសញ្ញាមួយដាក់ថា រមណីយដ្ឋានទឹកធ្លាក់តាដាសច្ចំ។

រមណីយដ្ឋានធម្មជាតិនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ មានកម្ពស់ ២៧ម៉ែត្រ មានល្បាក់ថ្ម៣ជាន់។ នៅទីនោះ ជាតំបន់មានទឹកធ្លាក់ ជាមួយនឹងធម្មជាតិខៀវស្រងាត់ អាចនាំអារម្មណ៍ភ្ញៀវទេសចររំសាយទុក្ខកង្វល់ គយគន់ទេសភាពដ៏ស្រស់ស្អាតមួយនេះ។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចទិញផ្លែឈើធម្មជាតិ ដូចជាធុរេន ចេក ខ្នុរ ដែលលក់ដោយប្រជាជននៅតំបន់នោះជាដើម។

២.ទឹកធ្លាក់ ជ្រោះឱម៉ាល់

រមណីយដ្ឋាន ទឹកធ្លាក់ឱម៉ាល់ ជាតំបន់ទេសចរណ៍មួយកន្លែងដែលមិនសូវមាននរណាបានស្គាល់ឡើយ ព្រោះផ្លូវចូលទឹកធ្លាក់មួយនេះ ជាផ្លូវភ្នំ រៀងពិបាកធ្វើដំណើរ ជាពិសេសក្នុងរដូវវស្សា។ សម្រាប់ភ្ញៀវទេសចរដែលចង់ធ្វើដំណើរកំសាន្តទៅកាន់ទីនោះ អាចជិះម៉ូតូ ឬ កង់ ឬដើរថ្មើរជើងបាន ចំពោះរថយន្តមិនអាចចូលទៅបានឡើយ។ នៅទឹកធ្លាក់ជ្រោះឱម៉ាល់ មានទឹកធ្លាក់ត្រជាក់ដូចទឹកកក អមជាមួយទេសភាពខៀវស្រងាត់ ត្រជាក់ភ្នែក ខ្យល់អាកាសបរិសុទ្ធ នាំអារម្មណ៍លោកអ្នកស្រស់ស្រាយ បានទៅហើយចង់ទៅម្តងទៀត។

ទឹកធ្លាក់ជ្រោះឱម៉ាល់ ស្ថិតនៅក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយ ប្រហែល ១១គីឡូម៉ែត្រ ពីទីរួមខេត្តកំពត។ លោកអ្នកអាចធ្វើដំណើរទៅដល់ទីនោះបាន តាមបណ្តោយផ្លូវទឹកឈូ។

៣.ទឹកធ្លាក់៩ជាន់

ទឹកធ្លាក់៩ជាន់ ស្ថិតនៅក្នុង ភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាប់នឹងព្រំប្រទល់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ សម្រាប់ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តនៅទីនោះបានតាមរយៈផ្លូវជាតិលេខ៤។ មិនខុសពីទឹកធ្លាក់ផ្សេងៗ ទឹកធ្លាក់៩ជាន់ មានទេសភាពស្អាត ទឹកធ្លាក់ជាថ្នាក់ៗ ទាបៗ ព្រៃឈើព័ទ្ធជុំវិញទឹកជ្រោះ ជាមួយនឹងទឹកត្រជាក់ចិត្ត។

៤.ទឹកធ្លាក់វាលពួច

លោកអ្នកដែលចង់ទៅកម្សាន្ត ទឹកធ្លាក់វាលពួច នៅខេត្តកំពត ចំណាយពេលត្រឹមប្រមាណ ៨នាទី ឬ ៨គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកំពត តាមវត្តវាលពួច ជិតជើងភ្នំបូកគោ។ បន្ទាប់មក ភ្ញៀវទេសចរត្រូវដើរថ្មើរជើងប្រមាណជិត ៣០នាទីទៀត នឹងឃើញទឹកធ្លាក់វាលពួចយ៉ាងថ្លាឈ្វេង គួរឱ្យចង់លេង។ លោកអ្នកអាចលេងទឹកធ្លាក់នេះ ស្តាប់សម្លេងបក្សាបក្សីយំក្នុងព្រៃ នឹងធ្វើឱ្យអារម្មណ៍អ្នកកាន់តែស្រស់ស្រាយបន្ថែមទៀត។

៥. ទឹកធ្លាក់អន្លង់ធំ

រមណីយដ្ឋានទឹកធ្លាក់អន្លង់ធំនេះ គេអាចហៅបាន៣ឈ្មោះផ្សេងទៀតដូចជា ទឹកជ្រោះអន្លូងធំ ព្រែកត្នោត, ទឹកជ្រោះព្រែកត្នោត និងទឹកធ្លាក់អន្លង់ខៀវ មានទេសភាពស្រស់ស្អាត ជារមណីយដ្ឋានមានលក់ម្ហូបអាហារគ្រប់មុខ និងជួលកន្លែងអង្គុយលេងផងដែរ។​ ទឹកធ្លាក់អន្លង់ធំ ស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រហែល ៣២គីឡូម៉ែត្រ ពីរង្វង់មូលធុរេន៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៥ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៧ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៧ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម