ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីសម្លាប់នារីវ័យ១៨ឆ្នាំ នៅក្រុងតាខ្មៅ
នៅវេលាម៉ោងជាង១១ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចខេត្តកណ្ដាល បានចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ឋករណីចាក់សម្លាប់ក្មេងស្រីសិស្សសាលាវ័យ១៨ឆ្នាំ។
ប្រតិបត្តិការនេះ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។

ករណីចាក់សម្លាប់សិស្សសាលាវ័យអាយុ១៨ឆ្នាំនេះ គឺកើតឡើង ក្នុងបន្ទប់ជួយមួយកន្លែង ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យពាក់ព័ន្ធចាក់សម្លាប់នារីវ័យក្មេងនេះ កំពុងស្ថិតក្រោមការសាកសួរ ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ខណៈជនសង្ស័យប្រើល្បិចមកមើលសពជនរងគ្រោះ ដែលសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ៕
អត្ថបទ ៖ សុខុម





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី