ព័ត៌មានជាតិ
លោក គង់ ភោគ អរគុណក្រុមអ្នកសារព័ត៌មាន ដែលបានផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ បានអរគុណដល់ក្រុមអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលបានរាយការណ៍ព័ត៌មាន និងផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ។

លោក គង់ ភោគ គឺជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយបានចែករំលែកព័ត៌មាន និងបច្ចុប្បន្នភាព នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលអាស៊ាន និងដៃគូប្រមាណ ៣០ប្រទេស និងស្ថាប័ន។
លោករដ្ឋលេខាធិការក្រសួងការបរទេសរូបនេះ ត្រូវបានអ្នកសារព័ត៌មាន សរសើរថា ជាមន្ត្រីដែលមានសមត្ថភាព និងចំណេះដឹងខ្ពង់ខ្ពស់ ហើយបានសហការផ្ដល់ព័ត៌មាន ជូនអ្នកសារព័ត៌មានយ៉ាងល្អ ទាំងភាសាខ្មែរ និងភាសាអង់គ្លេស។

នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកានេះ លោក គង់ ភោគ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក ដោយបានអរគុណអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើទី ៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។
ជាពិសេស អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានរូបនេះ បានអរគុណអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលបានរាយការណ៍ព័ត៌មាន និងផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា និងសាកលលោកទាំងមូល ឲ្យបានដឹងនិងយល់ពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាសមិទ្ធិផលដ៏ធំធេង និងត្រចះត្រចង់ នៃភាពជាប្រធានអាស៊ានរបស់កម្ពុជា។
បន្ថែមពីលើនេះ លោក គង់ ភោគ ក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ របស់ក្រុមការងារសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដែលបានសម្រេចការងារបានយ៉ាងល្អប្រសើរ បើទោះបីជាស្ថិតនៅក្រោមសំពាធគ្រប់ពេលវេលា យ៉ាងណាក៏ដោយ។
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានចាប់ផ្ដើមពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយប្រទេសកម្ពុជាជាម្ចាស់ផ្ទះរៀបចំ។ កិច្ចប្រជុំនេះ មានការចូលរួមពីប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងមេដឹកនាំពិភពលោកមួយចំនួនទៀត។ នៅល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានប្រកាសអំពីភាពជោគជ័យយ៉ាងត្រចះត្រចង់ នៃកិច្ចប្រជុំលើកនេះ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ