Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម​ថ្មី​ ជួប​កសិករ​ជាងមួយ​រយនាក់​ជំរុញផ្សព្វផ្សាយ​គោលនយោបាយ​បញ្ចុះ​ថ្លៃ​អគ្គិសនី​

បានផុស

នៅ

រដ្ឋមន្ត្រី​ថ្មី​ក្រសួង​កសិកម្ម បាន​បើក​កិច្ច​សន្ទនា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​លើ​ការ​អនុវត្ត​គោលនយោបាយ​អនុគ្រោះថ្លៃ​អគ្គិសនី​សម្រាប់​វិស័យ​កសិកម្ម។

ក្នុង​ជំនួប​សន្ទនា​មួយ​រៀបចំ​កាល​ពី​ម្សិលមិញ ដែល​មាន​វត្តមាន​​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​មន្រ្តី​អគ្គិសនី​កម្ពុជា រួម​ទាំង​កសិករ​និង​អ្នក​ធ្វើការ​ពាក់ព័ន្ធ​លើ​វិស័យ​កសិកម្ម​ជាង​មួយ​រយ​នាក់​នៅ​ទីស្តីការ​ក្រសួង លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានលើក​ពី​គោលនយោបាយ​អនុគ្រោះ​ថ្លៃ​អគ្គិសនី​របស់​រដ្ឋាភិបាលយក​មក​ពិភាក្សា ​ដោយ​មាន​ការ​សួរ​ដេញ​ដោល​ពី​អ្នក​ចូលរួម​ភាគច្រើន​ជា​កសិករ​។

លោក ឌិត ទីណា រដ្ឋមន្រ្តីថ្មីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​នោះ លោក​រដ្ឋមន្រ្តី​បាន​មើល​ឃើញ​ភាព​ជាក់ស្តែង​ដែល​កសិករ​ភាគច្រើន​មិន​ទទួល​បាន​ព័ត៌មាន​ពី​គោលនយោបាយ​អនុគ្រោះ​ថ្លៃ​អគ្គិសនី​របស់​រដ្ឋាភិបាល ​ដែល​បាន​ដាក់​ឲ្យ​អនុវត្ត​តាំង​ពី​ឆ្នាំ​២០២១។

លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​​ថា ការ​មិន​ទទួល​បាន​​ព័ត៌មាន​គ្រប់​គ្រាន់​ជា​ចន្លោះ​ប្រហោង​ ដែល​កសិករ​និង​អ្នក​ប្រកប​របរ​ពាក់ព័ន្ធ​វិស័យ​កសិកម្ម​ខកខាន​ទទួល​បាន​ប្រយោជន៍ ខណៈ​លោក​មើល​ឃើញ​តម្លៃ​អគ្គិសនី​ក៏​​ជាផ្នែកមួយ​​នាំ​ឲ្យ​ប៉ះពាល់​ដល់​ថ្លៃ​ដើម​ផលិត​។

រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយ​អនុគ្រោះ​ថ្លៃ​អគ្គិសនី​សម្រាប់​អ្នក​ប្រកប​របរ​និង​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​កសិកម្ម​ ដោយ​ទទួល​បាន​ការ​អនុគ្រោះ​ថ្លៃ​អគ្គិសនី ៤៨០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់​ប្រើប្រាស់​នៅ​ពេល​យប់​ចាប់​ពីម៉ោង ៩ យប់ ដល់ ៧ ព្រឹក។ ​នៅ​ក្នុង​វិស័យ​កសិកម្ម​រួមមាន ការ​ដាំដុះ ការ​ចិញ្ចឹម​សត្វ និង​ការ​នេសាទ ត្រូវ​បាន​ចាត់​ទុក​ជា​វិស័យ​ដែល​ទទួល​បាន​ការ​អនុគ្រោះ​ពី​គោល​នយោបាយ​នេះ។

ផែនការ​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី សម្រាប់​វិស័យ​កសិកម្ម​​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​ទឹកចិត្ត​ដល់​កសិករ​។

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ថ្មី​លោក ឌិត​ ទីណា បាន​បញ្ជាក់​ថា ​គោលនយោបាយ​កសិកម្ម​របស់​លោក មិនមែន​ជំរុញ​ឲ្យ​កសិផល​ឡើង​ថ្លៃ​នោះ​ទេ ប៉ុន្ដែ​ធ្វើ​ឲ្យ​ប្រជា​កសិករ​ចំណេញ​បាន​កាន់​តែ​ច្រើន។

លោក​រដ្ឋមន្រ្តី​ចង់​ឃើញ​ប្រជា​កសិករ​ទទួល​បាន​ចំណេញ​ឲ្យ​បាន​ច្រើន​ពី​ការ​ធ្វើ​កសិកម្ម​ ដោយ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​ឲ្យនៅទាប​បំផុត​។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់​ពី​ប្រកាស​ឡើង​កាន់តំណែង​ជារដ្ឋមន្ត្រីកសិកម្មថ្មី លោក ឌិត ទីណា បាន​បង្ហាញ​ពី​ទស្សនវិស័យរបស់លោកគឺ​ដឹក​នាំ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា «កសិកម្ម​ទំនើប»​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម