ព័ត៌មានជាតិ
ទូតអាមេរិក ៖ កម្ពុជា ទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំង ចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានការកោតសរសើរ និងការគាំទ្រយ៉ាងខ្លាំង។ ការលើកឡើងខាង លើនេះ គ្រាដែលសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។

យោងតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក របស់នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ១៥ ខែវិច្ឆិកានេះ បានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ជំនួសមុខឲ្យសម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្ដីសប្បាយរីករាយ និងអំណរគុណដល់លោកឯកអគ្គរដ្ឋទូតអាមេរិក ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអញ្ជើញប្រធានាធិបតីអាមេរិក លោក Joe Biden មកកាន់ប្រទេស កម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនេះសបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអាមេរិក ចំពោះអាស៊ាន។

ចំណែកលោក Patrick Murphy ក៏បានអំណរគុណចំពោះសម្ដេចពិជ័យសេនា ដែលបានផ្ដល់ពេលវេលាមុនគេ អនុញ្ញាតឲ្យលោកបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ជំនួសមុខឲ្យរដ្ឋាភិបាលអាមេរិក ពិសេសលោកប្រធានាធិបតី Joe Biden លោកឯកអគ្គរដ្ឋទូតអាមេរិក បានសម្តែងការអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងឆ្នាំ ២០២២នេះ។

លោក Patrick Murphy មានប្រសាសន៍ថា ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន បានទទួលនូវការកោតសរសើរ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីអាមេរិក លោក Joe Biden និងមេដឹកនាំអាស៊ាន ពិសេសមេដឹកនាំសំខាន់ៗរបស់ពិភពលោក ដែលបានចូលរួម។

លោកថា ភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងនេះ គឺជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិកម្ពុជាដ៏សម្បើមមួយ សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំង មូល។ តាមរយៈសម្ដេចពិជ័យសេនា ទៀ បាញ់ លោកឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា លោក Joe Biden បានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ ដែលបានផ្ញើសារ យ៉ាងច្បាស់ ចំពោះការឈ្លានពានរបស់រុស្ស៊ី ទៅកាន់ប្រទេសអ៊ុយក្រែនោះ។

សូមជម្រាបថា ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២នេះ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ -៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ប្រកបដោយភាពរលូន និងប្រកប ដោយជោគជ័យយ៉ាងត្រចះត្រចង់៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ