ព័ត៌មានជាតិ
ខេត្តកណ្ដាល ត្រូវសហការជាមួយ ខេត្តអានយ៉ាង ប្រទេសវៀតណាម ទប់ស្កាត់ចរាចរណ៍គ្រឿងញៀន
លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ក្រុមការងារ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាល កងកម្លាំងទាំងបី មន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានខេត្ត ព្រមទាំងមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែន BLO នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ក្នុងកិច្ចប្រជុំនេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មានភារកិច្ច សហប្រតិបត្តិការ និងសម្របសម្រួលវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាង ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្លាស់ប្តូរព័ត៌មានតាមព្រំដែន នូវរាល់បញ្ហាដែលពាក់ព័ន្ធ និងការចរាចរ ជួញដូរការផលិតគ្រឿងញៀន ការដាំដុះដំណាំគ្រឿងញៀន និងការចរាចរសារធាតុផ្សំ និងបង្កើតនីតិវិធីរួមមួយសម្រាប់ទំនាក់ទំនងខាងបណ្តាញផ្លាស់ប្ដូរប្រមូលព័ត៌មានពីគ្នាទៅវិញទៅមករវាងខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបង្កើតឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីក្នុងវិស័យផ្សេងៗ សម្រាប់ការងារត្រួតពិនិត្យគ្រឿងញៀន ដោយឈរលើស្មារតីគិតគូរដល់ប្រយោជន៍រួម។

លោក ណុប ដារ៉ា បានបន្ថែមថា ចំពោះក្រុមការងារត្រូវរៀបចំឱ្យមានកម្មវិធីជួបជុំជាប្រចាំ ជាមួយភាគីខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យបានទៀងទាត់ ដើម្បីពិភាក្សាកសាងផែនការសកម្មភាពរួម និងពង្រីកកិច្ចសហប្រតិបត្តិការនេះដើម្បីរៀបចំឱ្យមានកម្មវិធី និងកន្លែងសម្រាប់ព្យាបាលអ្នកញៀនគ្រឿងញៀននៅក្នុងខេត្ត និងរៀបចំឱ្យមានការផ្លាស់ប្ដូរព័ត៌មានពីខេត្តទៅរាជធានី និងខេត្តផ្សេងទៀត នូវរាល់បញ្ហាដែលពាក់ព័ន្ធ នឹងការផលិតការដាំដុះ ការប្រើប្រាស់បំពានការចរាចរណ៍ជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំ ប្រមូលផ្តុំការដឹកនាំមន្ត្រីដែលស្ថិតក្នុងវិស័យផ្សេងៗ ដែលពាក់ព័ន្ធដល់ការត្រួតពិនិត្យគ្រឿងញៀនសំដៅ ធ្វើឱ្យមានប្រសិទ្ធិភាពខ្ពស់ និងចូលរួមតាមការអញ្ជើញរបស់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើអភិបាលក្រុង-ស្រុក ទាំង១១ ត្រូវរៀបចំបង្កើតគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ក្រុង-ស្រុក រៀងខ្លួន។

លោក ណុប ដារ៉ា បានបញ្ជាក់ថា ក្រុមការងារនេះ មានភារកិច្ចទប់ស្កាត់ការរាលដាលនៃការប្រើបំពានគ្រឿងញៀន ក្នុងចំណោមប្រជាជនទូទៅការរាតត្បាតនៃការប្រើបំពានគ្រឿងញៀន ក្នុងចំណោមសិស្សសាលា ការប្រើប្រាស់គ្រឿងញៀនដោយការចាក់បញ្ចូលតាមម្ជុល, ការស្លាប់ដែលទាក់ទងទៅនឹងការប្រើប្រាស់គ្រឿងញៀន (ជំងឺហ៊ីវ/ថ្លើម និងគ្រោះថ្នាក់ផ្សេងៗ), ការឃាត់ខ្លួនដែលទាក់ទងទៅនឹងបញ្ហាគ្រឿងញៀន ការប៉ាន់ស្មានពីការកាត់បន្ថយតម្រូវការគ្រឿងញៀន, ការផ្លាស់ប្តូរ និងផ្ដល់ព័ត៌មានជាប្រចាំ រវាងអង្គភាពពាក់ព័ន្ធ ពិសេសព័ត៌មានដែលទាក់ទងដល់ការនាំចូល និងចែកចាយ សារធាតុផ្សំ (Precursors) ការជួញដូរ និងចែកចាយគ្រឿងញៀនគ្រប់ប្រភេទ៕
អត្ថបទ៖ ឆៃ យ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?