Connect with us

ព័ត៌មានជាតិ

គ្រួសារមួយនៅកោះដាច់ស្នើសុំអាជ្ញាធរ និងស្ថាប័ន​យុត្តិ​ធម៌​ពាក់ព័ន្ធផ្ដល់យុត្តិធម៌លើទំនាស់ដីធ្លីជាមួយពលរដ្ឋជិតខាងចំនួន៤ គ្រួសារ

បានផុស

នៅ

ពលរដ្ឋមួយគ្រួសាររស់នៅភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញបានស្នើសុំឲ្យអាជ្ញាធរ និងស្ថាប័ន យុត្តិធម៌ពាក់ព័ន្ធ ដោះស្រាយសម្រេចផ្ដល់ភាពយុត្តិធម៌លើបញ្ហាទំនាស់ដីធ្លីជាមួយអ្នកភូមិជិតខាង ៤ គ្រួសារដែលបានប្ដឹងគ្រួសារខ្លួនពីបទរំលោភ និងបន្លំយកដី។

ដើមចមនៃទំនាស់ផ្ដើមកើតឡើងរវាងឈ្មោះ កែវ ចំរើន ជាមួយឈ្មោះ អ៊ឹម យឿន ដែលអ៊ឹម យឿន ជាអ្នកជិតខាងបានសុំកាន់កាប់ដីពី កែវ ចំរើនទំហំ ១៥ ម៉ែត្រ គុណ ៥០ ម៉ែត្រ ប៉ុន្តែក្រុមគ្រួសារ កែវ ចំរើន មិនព្រមឲ្យស្រាប់តែ អ៊ឹម យឿន ទៅដាក់ពាក្យប្ដឹងទៅតុលាកានៅឆ្នាំ ១៩៩២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដីនេះជាប្រភេទដីភោគៈដែលគ្រួសារ កែវ ចំរើន (ក្រុមប្រជាជនចាស់) បានចូលមកកាប់ឆ្ការព្រៃ និងកាន់កាប់ដីស្រែចម្ការព្រៃនៅខាងក្រោយដីលំនៅដ្ឋានរបស់ខ្លួនតាំងពីឆ្នាំ ១៩៧៩ នៅភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្រុមគ្រួសារនេះបានឆ្ការព្រៃចេញជារាងអក្សរ L រហូតដល់ឆ្នាំ ១៩៩២ ស្រាប់តែមានទំនាស់ជាមួយបុគ្គលឈ្មោះ អ៊ឹម យឿន ដោយ អ៊ឹម យឿនបានសុំកាន់កាប់ដី ១៥ ម៉ែត្រគុណ ៥០ ម៉ែត្រ ពី កែវ ចំរើននៅក្រោយកន្ទុយដីរបស់គាត់នៅពេលដែលគ្រួសារ កែវ ចំរើន មិនព្រមឲ្យស្រាប់តែគាត់ (អ៊ឹម យឿន) បានប្ដឹងទៅអាជ្ញាធរឡើងរហូតដល់តុលាកាកំពូលនៅពេលនោះគ្រួសារ កែវ ចំរើនបានចាញ់ក្ដីដោយតុលាការកំពូលបានសម្រេចកាត់ក្ដីឲ្យដី អ៊ឹម យឿន ទំហំ ៧៥០ ម៉ែត្រការ៉េ តាំងពីនោះមក អ៊ឹម យឿន បានបង្កើតជាក្រុមបង្កបក្ខពួក ដើម្បីធ្វើរបងលួសព័ទ្ធយកដីគ្រួសារ កែវ ចំរើន លើសពីទំហំដែលតុលាការកាត់ឲ្យចាប់តាំងកំឡុងឆ្នាំ២០០៩ និង២០១០ រហូតមក។

នៅឆ្នាំ ២០០៣ មានអ្នកជិតខាង៣គ្រួសារផ្សេងទៀតបានចូលរួមប្ដឹងគ្រួសារ កែវ ចំរើន ក្រោមហេតុផលថាគ្រួសារនេះបានខ្ចីដីនៅក្រោយកន្ទុយដីរបស់ពួកគេរៀងៗខ្លួនផងដែរ ពួកគេបានអះអាងថារដ្ឋអំណាចបានចែកដីឲ្យពួកគេតាំងពីឆ្នាំ១៩៧៩ ដោយអះអាងថា កែវ ចំរើន បានខ្ចីដីពួកគេធ្វើចម្ការអាស្រ័យផល។ ហេតុផលនេះនៅឆ្នាំ ២០០៣ ពួកគាត់ (អ្នកជិតខាង ៣ គ្រួសារ) បានសុំដីយកមកប្រើប្រាស់វិញតែ កែវ ចំរើន មិនព្រមឲ្យមកវិញហេតុនេះទើបពួកគាត់បានដាក់ពាក្យប្ដឹងទៅអាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាក់ស្រុក ខេត្ត និងបានទៅដល់តុលាការមួយកម្រិតហើយទំនាស់កាន់តែរីករាលដាលតរៀងមក។

សូមជំម្រាបផងដែរថា អ្នកទាំង៣គ្រួសារក្នុងនោះមានឈ្មោះ នូ សំអុល, ម៉ៅ ស៊ីម៉ាច, និងឈ្មោះ ស៊ុយ ប៊ុនជូ មិនមែនជាម្ចាស់ដីដើមទេ រីឯម្ចាស់ដីដើមមានឈ្មោះ អ៊ឹម ហ៊ុន, ទុយ ង៉ោ, និងឈ្មោះ ទូច អ៊ី មិនដែលមានទំនាស់និងមិនដែលប្ដឹងឈ្មោះ ក្រុមគ្រួសារ កែវ ចំរើន អំពីរឿងដីទំនាស់នេះទេនៅក្នុងអំឡុងនៃជីវិតរស់នៅរបស់ពួកគេរៀងៗខ្លួន ប៉ុន្តែនៅឆ្នាំ២០០៣និង២០០៤ ស្រាប់តែមានឈ្មោះ នូ​ សំអុល, ឈ្មោះ ម៉ៅ ស៊ីម៉ាច, និងឈ្មោះ ស៊ុយ ប៊ុនជូ បានដាក់ពាក្យបណ្ដឹងប្ដឹង ក្រុមគ្រួសារ កែវ ចំរើន ពីបទរំលោភយកដីនិងបន្លំខ្ចីដីពួកគេដើម្បីធ្វើស្រែចម្ការ ទៅកាន់រដ្ឋអំណាចមូលដ្ឋានដោយមិនផ្អែកលើការពិតនិងស្របតាមតាមច្បាប់ភូមិបាលឆ្នាំ២០០១ទាល់តែសោះ លុះមកដល់ឆ្នាំ២០២០ស្រាប់តែមានក្ដីសម្រេចពីគណៈកម្មការសុរិយោដីរាជធានីភ្នំពេញ លេខ០៩ សសរ.គស.ភព ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ សម្រេចឲ្យយើងខ្ញុំជាម្ចាស់ដីដើមប្រគល់ដីទៅឲ្យ៣គ្រួសារដែលមិនមែនមែនជាភាគីម្ចាស់ដីដើមរស់នៅក្បែរខាងយ៉ាងអយុត្តិធម៌។ ប៉ុន្តែក្រុមគ្រួសារ កែវ ចំរើន បានដាក់ពាក្យជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់គណៈកម្មការសុរិយោដីរាជធានីភ្នំពេញទាំងស្រុង ទៅកាន់គណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។

បច្ចុប្បន្នគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិ ដែលមានលោក ប៊ុត សុភ័ក្រ និងអ្នកស្រី ស៊ឹម សុគន្ធា ជាប្រធាននិងអនុប្រធាន កំពុងពិនិត្យនិងដោះស្រាយលើសុំណុំរឿងនេះហើយមិនទាន់ចេញសេចក្ដីសម្រេចចុងក្រោយនៅឡើយទេ ប៉ុន្តែឈ្មោះ រ៉េន សារ៉ន ហៅធី ដែលជាអ្នករត់ការឲ្យខាង៣គ្រួសារនោះ ហាក់បានដឹងពីជោគជ័យរបស់ពួកគេមុនចេញសេចក្ដីសម្រេចរបស់គណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិរួចទៅហើយ។

ក្រុមគ្រួសារ កែវ ចំរើន បានបញ្ជាក់ថា អ្នកជិតខាងទាំងនោះបានប្រើប្រាស់ឯកសារមិនប្រក្រតីជាច្រើន ឯកសារគ្មានឈ្មោះស្ថាប័ន និងត្រាពីក្រុមជំនាញជាដើម ពួកគេមិនមានប្រវត្តិកាន់កាប់ដីទំនាស់នេះទេ តាំងពីឆ្នាំ១៩៧៩រហូតដល់បច្ចុប្បន្ន ហើយពួកគេក៏គ្មានទំនាក់ទំនងគតិយុត្តិពាក់ព័ន្ធនឹងច្បាប់ភូមិបាលឆ្នាំ២០០១ផងដែរ ស្របនឹងការរកឃើញភស្ដុតាងដ៏ច្បាស់លាស់ និងចម្លើយបកស្រាយពីខាងភាគី៣គ្រួសារនោះនៅចំពោះមុខគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិ ដែលឃើញថា ក្រុមគ្រួសារ កែវ ចំរើន មិនដែលប្រើហិង្សាទៅលើពួកគេ ឯការខ្ចីដីគឺមិនមានភស្ដុតាងនិង​អំណះអំណាងច្បាស់លាស់ ហើយពួកគេមិនមែនជាសមាជិកក្រុមសាមគ្គីទី១៥ទៀតផង ដែលផ្ទុយពីការអះអាងរបស់ពួកគេកន្លងមក និងផ្ទុយទៅនឹងសេចក្ដីសម្រេចរបស់គណៈកម្មការសុរិយាដីរាជធានីភ្នំពេញកន្លងមកផងដែរ។

តើហេតុអ្វីបានជាមន្រ្តីអាជ្ញាធរ និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធមិនពិនិត្យលើភាពមិនប្រក្រតីទាំងនេះ ហើយបែរជាបន្តដំណើរការកាត់ក្ដីជារៀងរហូតមកទៅវិញ?

ក្រុមគ្រួសារ កែវ ចំរើន បានទទូចស្នើសុំឲ្យមានការផ្សព្វផ្សាយជាសាធារណៈដើម្បីឲ្យមហាជននិងមន្រ្តីជំនាញនានា ជួយវិនិច្ឆ័យថា តើនរណាគឺម្ចាស់ដីពិតប្រាកដតាមច្បាប់ដ៏ពិតប្រាកដ?

ទុយ ង៉ោ ម្ចាស់ដីដើម លក់ដីទៅឲ្យ ស៊ុយ ប៊ុនជូ ឆ្នាំ១៩៩៥

ព្រំដីដើមរបស់ឈ្មោះ អុឹម យឿន ឈ្មោះ អុឹម ហ៊ុន(ឆែម ឆេន) ឈ្មោះ ទុយ ង៉ោ(ស៊ុយ ប៊ុនជូ) និង ឈ្មោះ នូ នឹម ជាម្ចាស់ដីដើម មិនពាក់ព័ន្ធនឹងដីទំនាស់ ធ្វើឡើងនៅឆ្នាំ១៩៩៨។

កំណត់ហេតុអង្កេតដីឆ្នាំ១៩៩២ គ្មានត្រានិងការដឹងឮពីមន្ត្រីជំនាញ

កំណត់ហេតុគណកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិ អំពីការបកស្រាយរបស់ភាគី៣គ្រួសារគឺផ្ទុយពីការចោទប្រកាន់របស់ពួកគេកន្លងមក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទីutes មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

នយោបាយ២៨ នាទីutes មុន

ប្រធានរដ្ឋសភារម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីពេលប្រទេសបាត់បង់សន្ដិភាព

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

អាមេរិក ចង់ឲ្យ Zelensky ចេញវីដេអូសុំទោស Trump ជាសាធារណៈ ទើបសុខចិត្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម១០ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

សន្តិសុខសង្គម១០ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម