ព័ត៌មានជាតិ
ប្រយ័ត្នខាតប្រាក់៖ ធនាគារ ABA បដិសេធមិនពាក់ព័ន្ធការជួញដូរគ្រីបតូ
ធនាគារ ABA បានចេញសារបដិសេធថា មិនពាក់ព័ន្ធនឹងការជួញដូរគ្រីបតូនោះទេ និងរក្សាសិទ្ធិក្នុងការត្រួតពិនិត្យបង្កកគណនីណាមួយ ដែលធ្វើប្រតិបត្តិការផ្ទេរ ទូទាត់ ពាក់ព័ន្ធនឹងរូបិយបណ្ណគ្រីបតូ។

តាមរយៈផេកផ្លូវការរបស់ធនាគារ ABA បានសរសេរដូច្នេះថា« ថ្មីៗនេះ យើងបានកំណត់អត្តសញ្ញាណគ្រុបតេឡេក្រាមផ្សេងៗគ្នា ក្រោមឈ្មោះស្រដៀងគ្នានៃឈ្មោះ “PAYEER” ដែលផ្តល់សេវាកម្មជួញដូរគ្រីបតូ។ ក្រុមទាំងនេះ អះអាងថា ABA គឺជាធនាគារមួយក្នុងចំណោមធនាគារជាច្រើន សម្រាប់ការផ្ទេរ និងទូទាត់ ពាក់ព័ន្ធនឹងការជួញដូរគ្រីបតូ ដែលនេះមិនមែនជាការពិតនោះទេ ព្រោះថា ABA មិនគាំទ្រប្រតិបត្តិការដែលទាក់ទងនឹងគ្រីបតូឡើយ»។

ខណៈការជួញដូរគ្រីបតូនៅក្នុងប្រទេសកម្ពុជានៅតែខុសច្បាប់ ABA រក្សាសិទ្ធិក្នុងការត្រួតពិនិត្យ និងបង្កកគណនីណាមួយដែលធ្វើប្រតិបត្តិការផ្ទេរ/ទូទាត់ ពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ។ នេះបើតាមការជូនដំណឹងរបស់ធនាគារ ABA។
លើសពីនេះទៀត ធនាគារ ABA បានណែនាំឱ្យអតិថិជនបង្កើនការប្រុងប្រយ័ត្នបន្ថែម ចំពោះសកម្មភាពទាំងនេះ ព្រោះការជួញដូរគ្រីបតូ នៅក្នុងប្រទេសកម្ពុជា គឺខុសច្បាប់។ នេះបើយោងតាមធនាគារជាតិ ធ៧ ០១៧ ១០៥៨ ស.ជ.ណ ចុះថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៧ ស្តីពីការទប់ស្កាត់ការប្រើប្រាស់ ចរាចរ ទិញ លក់ ទូទាត់ ផ្សព្វផ្សាយរូបិយបណ្ណគ្រីបតូ និងទំនិញអេឡិចត្រូនិក ស្រដៀងគ្នា ដែលមិនទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា។
ធនាគារ ABA បានសង្កត់ធ្ងន់ថា ក្រុមទាំងនេះ បានលើកឡើងអំពីធនាគារ ABA ក្នុងនាមជាធនាគារមួយ ដែលសមាជិករបស់ពួកគេអាចទូទាត់ ឬផ្ទេរប្រាក់សម្រាប់ការជួញដូរ គ្រីបតូ ដែលនេះមិនមែនជាការពិតទាល់តែសោះ ព្រោះថា ABA មិនដែលគាំទ្រដល់ការសកម្មភាពជួញដូរខុសច្បាប់ណាមួយឡើយ។
ធនាគារ ABA អះអាងថា នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ទាំងឡាយណា ដែលបណ្ដាលមកពីប្រតិបត្តិការពាក់ព័ន្ធនឹង PAYEER ឡើយ និងបានណែនាំដល់អ្នកត្រូវបានគេហៅឲ្យចូលរួម ឬបានចូលក្រុមទាំងនោះដោយចៃដន្យ សូមចាកចេញ (leave) ពីក្រុមនោះឲ្យបានឆាប់តាមដែលអាចធ្វើបាន៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ