ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធបង្កើនកិច្ចការពារជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស
លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ បង្កើនកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្របដល់ជនរងគ្រោះ។

លោក តូច ចាន់នី ជំរុញបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពី កិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងដំណើរការគ្រប់គ្រងករណីដល់អជ្ញាធរ អ្នកផ្តល់សេវាមូលដ្ឋាន ដើម្បីផ្តល់សេវាសមស្របដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។

វគ្គបណ្តុះបណ្តាលគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពី កិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស នោះបានដំណើរការឡើងដោយមានការចូលរួមកិត្តិយសពី អភិបាលរង នៃគណៈអភិបាល ខេត្តព្រះវិហារ លោកប្រធាននាយកដ្ឋាន គាំពារជនរងគ្រោះ លោកប្រធាននាយកដ្ឋានកិច្ចការពារកុមារ តំណាងលោក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះវិហារ លោកប្រធានគម្រោងកម្មវិធី នៃអង្គការអាស៊ានអូស្ត្រាលីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងនាយកអង្គការបណ្តាញប្រតិបត្តិការជួយសង្រ្គោះ ព្រមទាំងមានការចូលរួមពីសិក្ខាកាម លោក លោកស្រីប្រធាន អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក លោកមេឃុំ មេភូមិ មណ្ឌលសុខភាព នាយកសាលា នៅស្រុកជាំក្សាន្តជាច្រើននាក់។

លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះមានអត្ថប្រយោជន៍ណាស់ ដើម្បីផ្តល់សេវាសមស្របដល់ជនរងគ្រោះដោយអំពើជួញ ដូរមនុស្ស ពិសេសបន្តរួមគ្នាបង្កើនកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្សតែម្ដង។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ ត្រូវបានសហការរៀបចំដោយនាយកដ្ឋានគាំពារជនរងគ្រោះ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួង ស.អ.យ និងឧបត្ថម្ភគាំទ្រដោយអង្គការអាស៊ានអូស្ត្រាលីប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សនៅកម្ពុជា និងអង្គការបណ្តាញប្រតិបត្តិការជួយសង្គ្រោះ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ