ព័ត៌មានជាតិ
អភិបាលរាជធានី អបអរភាពជោគជ័យ នៃការចូលរួមរៀបចំកិច្ចប្រជុំកំពូលអាស៊ានទី៤០ និង៤១
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅភ្នំពេញទើបបានបញ្ចប់ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានទទួលជោគជ័យយ៉ាងធំធេង និងបានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ និងជាកិត្តិយសដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មានប្រសាសន៍ថា ព្រឹត្តិការណ៏ជាតិ និងអន្តរជាតិនៅរាជធានីភ្នំពេញក្នុងអំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើឱ្យពិភពលោកសម្លឹងមើលមកកម្ពុជាជាប្រទេសតូច តែមានសមត្ថភាពខ្ពស់ក្នុងដំណើរការរៀបចំកិច្ចប្រជុំធំៗជាច្រើនក្នុងនាមប្រធានអាស៊ាន។

លោក ម៉ប់ សារិន មានប្រសាសន៍បន្តថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បានធានាសន្តិសុខ សុវត្ថិភាព ការពារមេដឹកនាំកំពូលៗលំដាប់ពិភពលោកបានយ៉ាងល្អប្រសើរ រួមទាំងការរៀបចំកែលម្អសោភណ្ឌភាព ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញឱ្យស្រស់បំព្រង ដើម្បីទទួលស្វាគមន៍ប្រតិភូ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា កម្ពុជាបានទទួលប្រតិភូប្រទេសមហាអំណាច និងបានផ្តល់កិច្ចការពារសុវត្ថិភាពជូនប្រតិភូ ដោយទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ នៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនា ពីការរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន បានល្អប្រសើរ។ នេះជាកិត្តិយសដ៏ធំធេង សម្រាប់កម្ពុជា និងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់កងកំលាំង ប្រដាប់អាវុធគ្រប់ប្រភេទ, មន្ត្រីរាជការ, អង្គភាព មន្ទីរ ស្ថាប័ន អាជ្ញាធរដែនដី ពិសេសគឺមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដែលបានរួមចំណែកធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ ប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យយ៉ាងត្រចេះត្រចង់ជូនជាតិមាតុភូមិ។

អភិបាលរាជធានីបានបន្តទៀតថា រាជធានីភ្នំពេញនៅមានភារកិច្ចសំខាន់ត្រូវធ្វើបន្តទៀតនាពេល ដ៏ខ្លីខាងមុខ គឺធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលក្រុងអាស៊ានបន្តទៀត៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ