ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ កម្ពុជាទទួលបានសមិទ្ធផលថ្មីបន្ថែមទៀត ក្រោយការរៀបចំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា កម្ពុជាទទួលបានសមិទ្ធផលថ្មី ជាប្រវត្តិសាស្ត្របន្ថែមទៀត និងបានបង្ហាញពិភពលោកឲ្យស្គាល់កម្ពុជាកាន់តែច្បាស់ ក្រោយការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយជោគជ័យ កាលពីពេលថ្មីៗនេះ។

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងកម្មវិធីចង្ក្រានសប្បុរសលើកទី ១៥ និងផ្តល់អំណោយជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ នៅវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។

នៅក្នុងឱកាសនោះ លោកជំទាវ បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ក្រោមម្លប់នៃសុខសន្តិភាព។

លោកជំទាវ បានបន្តទៀតថា កម្ពុជាទទួលបានសមិទ្ធផលថ្មី ជាប្រវត្តិសាស្ត្របន្ថែមទៀត និងបានបង្ហាញពិភពលោកឲ្យស្គាល់កម្ពុជាកាន់តែច្បាស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។

ជាមួយគ្នានេះ លោកជំទាវ ម៉ែន សំអន បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរួមចំណែកជួយដល់សង្គម ជួយដល់ប្រជាពលរដ្ឋទីទាល់ក្រ និងគ្រួសារជួបការលំបាក និងបានចែករំលែកនូវធនធានផ្ទាល់ខ្លួន ពេលវេលា និងចែកអាហារឆ្ងាញ់មួយពេល តាមរយៈកម្មិវធីចង្ក្រានសប្បុរស ដែលគិតមកដល់ពេលនេះ បានជួយដល់ប្រជាពលរដ្ឋក្រីក្រចំនួនជិត ៦ពាន់គ្រួសារ ក្រោមការដឹកនាំគ្រប់គ្រងរបស់លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា និងលោកស្រី ឈីវ ភរិម្យ រួមជាមួយក្រុមការងារ និងសប្បុរសជនមួយចំនួនទៀត។

លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា មិនត្រូវភ្លេចខ្លួនពីជំងឺកូវីដ-១៩ នោះទេ ដោយត្រូវតែបន្តប្រុងប្រយ័ត្នការពារខ្លួន ដើម្បីជៀសវាងនូវការឆ្លង និងចម្លងទៅសហគមន៍ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង ៣កុំ ជានិច្ច។

នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបាន៖ ទឹកស៊ីអ៊ីវ ១ដប, ទឹកត្រី ១ដប, ប្រេងឆា ១ដប, អំបិល ១គីឡូក្រាម, សៀងផ្អែម ១ដប, ប្រេងខ្យង, ប៊ីចេង កន្លះគីឡូក្រាម, ទឹកដោះគោខាប់ ១កំប៉ុង, ស្ករស ១គីឡូក្រាម, សាប៊ូលុច្ស ១ដុំ, សាប៊ូបោកខោអាវ ៥០០ក្រាម, ប្រេងរឹត ១ដប, ប្រេងកូឡា ១ប្រអប់, សារ៉ុងឥណ្ឌូនេស៊ីដេរស្អាត ១, សម្ភារៈសិក្សាសម្រាប់កុមារ ២ឈុត, អាវរងា ១, សាប៊ូលាងចានដប ១ដប, មីសួរ ១គីឡូក្រាម, មីម៉ាម៉ា ១កេស, សាច់ប្រហិតក្រុមហ៊ុន ស៊ីភី ១គីឡូក្រាម ទាអាំងទឹកឃ្មុំ ១ក្បាល, អង្ករប្រណិតផ្កាម្លិះ ១០គីឡូ, នំប៉ាវ, ភេសជ្ជៈ, ទឹកសុទ្ធ និងថវិកា ២ម៉ឺនរៀល ផងដែរ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ