Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ កំពុងត្រៀមធ្វើដំណើរមកកម្ពុជាវិញ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកានេះ កំពុងត្រៀមចេញដំណើរពីប្រទេសឥណ្ឌូណេស៊ី ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា សម្ដេច តេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ហើយក៏បានសម្រេចដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញ ដោយមិនបានចូលរួមក្នុងកិច្ចប្រជុំ G20 ឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃនេះថា «ខ្ញុំកំពុងត្រៀមចេញពីឥណ្ឌូណេស៊ីត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេស ដែលយើងត្រូវហោះហើរឆ្លងកាត់។ សូមអរគុណមិត្តឥណ្ឌូណេស៊ី ដែលបានយកចិត្តទុកដាក់ទទួលប្រតិភូរបស់យើង និងសូមអធ្យាស្រ័យ ដែលយើងមិនអាចចូលប្រជុំ G20បាន។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ជនរួមជាតិ ដែលព្រួយបារម្មណ៍ពីសុខភាពរបស់សម្ដេច។ បើតាមសម្ដេចតេជោ ហ៊ុន សែន ការធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ត្រូវចំណាយរយៈពេល ៣ម៉ោង ៣០នាទី ដែលសម្ដេច និងគណៈប្រតិភូនឹងមកប្រទេសកម្ពុជាវិញនៅល្ងាចនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

មេទ័ពជើងទឹក លោក ទៀ វិញ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ

ព័ត៌មានជាតិ២៥ នាទីutes មុន

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ ចូលរួមបរិច្ចាគឈាមក្នុងថ្ងៃ១៤ កុម្ភៈ

ព័ត៌មានជាតិ៣៣ នាទីutes មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ថ្កោលចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ

សុខភាព៣៤ នាទីutes មុន

ទម្លាប់ទុកបាយសល់មិនត្រឹមត្រូវ ដូចនាំ​ជំងឺ​ចូលរាងកាយ​ដោយ​មិន​ដឹង​ខ្លួន

នយោបាយ៣៦ នាទីutes មុន

ក្រុមប្រឹក្សាធម្មនុញ្ញថាគម្រោងធ្វើឃាតសម្ដេចតេជោជាអំពើភេរវកម្មនិងបំពានរដ្ឋធម្មនុញ្ញ

Sokha Hotels

ព័ត៌មានពេញនិយម