ព័ត៌មានជាតិ
សមាគមសណ្ឋាគារកម្ពុជា រៀបចំកិច្ចប្រជុំប្រចាំខែតុលា សិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប
នៅព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែតុលា របស់សមាគមសណ្ឋាគារកម្ពុជា ដោយមានការចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានសមាគមសណ្ឋាគារកម្ពុជា ប្រធានសមាគមសណ្ឋាគារកម្ពុជាខេត្តសៀមរាប ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ខេត្តសៀមរាប រួមទាំងម្ចាស់សណ្ឋាគារ ដែលជាសមាជិក សមាជិកាសមាគមសណ្ឋាគារ សរុបចំនួន ១០០ នាក់។

កិច្ចប្រជុំនេះក្នុងគោលបំណងសិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប ដើម្បីផ្តល់ចំណេះដឹង លើកទឹកចិត្តដល់សមាជិកក្នុងខេត្តសៀមរាប បន្តអាជីវកម្មរបស់ខ្លួនទៅមុខ ទោះបីជាស្ថិតនៅក្នុងកំឡុងពេលវិស័យទេសចរណ៍ធ្លាក់ចុះយ៉ាងខ្លាំងព្រោះទទួលរងប៉ះពាល់នូវវិបត្តិកូវីដ១៩។ ជាងនេះទៅទៀតគឺដើម្បីស្វែងរកសមាជិកបន្ថែមទៀតក្នុងខេត្តសៀមរាប។ សមាគមមានឆន្ទៈប្រមូលសមាជិកដែលពាក់ពន្ធ័ក្នុងវិស័យទេសចរណ៍ ដើម្បីធ្វើការក្នុងសំលេងតែមួយ ក្នុងគោលដៅលើកស្ទួយវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាអោយកាន់តែ ល្បីរន្ទឺ និង ប្រសើរឡើងនៅលើពិភពលោក។
លោក អភិបាលរងខេត្តបានបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាវិស័យងាយរងគ្រោះពីឥទ្ធិពលជំងឺកូវីដ-19 និងកំពុង ទទួលឥទ្ធិពលអវិជ្ជមានលើវិស័យទេសចរណ៍សកលលោក ដូចនេះទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់ និងបង្ការជំងឺនេះ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ ព្រោះថា «ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិក៏ដោយការធ្វើដំណើរនៅតែអាចមាន តែត្រូវអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល»។ ដោយសារវិបត្តិកូវីដ-១៩ បានធ្វើឱ្យមានការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកទេសចរ ឱ្យងាកមករកការដើរកម្សាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូ-ទេសចរណ៍ និងតំបន់ធម្មជាតិនានា កាន់តែច្រើនឡើង ដែលបានធ្វើឱ្យវិស័យទេសចរណ៍ជនបទ បានចូលរួមចំណែកក្នុងការទប់ស្កាត់ចំណាកស្រុក តាមរយៈការបង្កើតការងារ ការអភិរក្សនិងលើកកម្ពស់វប្បធម៌ បេតិកភ័ណ្ឌ និងទំនៀមទំលាប់ប្រពៃណី ការពារ និងថែរក្សាធនធានធម្មជាតិ ព្រមទាំងនាំមកនូវនវានុវត្តន៍ និងគំនិតឆ្នៃប្រឌិតដល់ប្រជាពលរដ្ឋមូលដ្ឋាន៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


