Connect with us

ព័ត៌មានជាតិ

បេក្ខជន៨ក្រុមនៃល្ខោនខ្មែររដូវកាលទី១ ដែលអាចឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

បានផុស

នៅ

កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ដែលរៀបចំឡើងដោយ ស.ស.យ.ក ខេត្តស្វាយរៀង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឥឡូវនេះបានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខជនដែលជាប់ពីល្ខោនខ្មែរ វគ្គទី២ គឺត្រូវបានចម្រាញ់តាមរយៈការប្រកួតរវាងក្រុមរួមគ្រូបង្វឹក និងការជ្រើសរើសពីគណៈកម្មការដែលជាគ្រូបង្វឹកនោះដោយផ្ទាល់។ បេក្ខជននីមួយៗបានដាក់កម្លាំងកាយ កម្លាំងចិត្តយ៉ាងគាប់ប្រសើរ នូវរាល់ដំណាក់កាលប្រកួត ដោយមិនរាថយ ទើបធ្វើឱ្យពួកគេមានថ្ងៃនេះ។

សមាសភាពក្រុមដែលនឹងបញ្ចេញសមត្ថភាពថ្ងៃពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមាន៖
១. លោកគ្រូ ព្រឿង ឈៀង៖ ក្រុមខ្ញុំស្រឡាញ់វប្បធម៌នៃ ស ស យ ក ខេត្តកំពង់ស្ពឺ ក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប
២. អ្នកគ្រូ ប៉ែន សុខហួន​៖ ក្រុមនារីអង្គរ និងក្រុមក្លិបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គរខេត្តសៀមរាប
៣. អ្នកគ្រូ សុទ្ធ សុម៉ាលី៖ ក្រុមពន្លកថ្មីនៃវប្បធម៌ និងក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ
៤. អ្នកគ្រូ សំ សត្យា៖ ក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ និងក្រុមក្រឹស្ណរៈ បើចង់ដឹងថាតើទេពកោសល្យអ្វី ចំណុចលេចធ្លោអ្វីដែលមាននៅក្នុងក្រុមប្រកួតនីមួយៗ សាធារណជនអាចអញ្ជើញមកទស្សនាផ្ទាល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ន នៅស្ទូឌីយោបាយ័នស្ទឹងមានជ័យ​ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១:០០ រសៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ត្រាំ ថា ពេញចិត្តណាស់ ចំពោះលិខិតដែល ហ្សេលេនស្គី ផ្ញើឲ្យគាត់

ព័ត៌មានជាតិ២៣ នាទីutes មុន

ទីប្រឹក្សាក្រសួងវប្បធម៌ លោក ប៉ុក សារ៉ាន់ ថ្លែងអំណរគុណឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ដែលឧបត្ថម្ភថវិកាដើម្បីព្យាបាលជំងឺភ្នែកឱ្យសះស្បើយ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ចិន បង្កើនចំណាយ​យោធា​ឡើង​ដល់​ជាង ២៤៥​ពាន់​លាន​ដុល្លារ

ឃួន សុដារី
ព័ត៌មានជាតិ៣៥ នាទីutes មុន

ប្រធានរដ្ឋសភាជំរុញក្មេងស្រីចាប់យកការសិក្សាថ្នាក់វិទ្យាសាស្ត្រ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

​មីយ៉ាន់​ម៉ា​​​​​និង​រុស្ស៊ី​ចុះ​កិច្ច​ព្រម​ព្រៀង​​សង់​រោងចក្រ​ថាម​ពល​នុយក្លេអ៊ែរ​នៅ​មីយ៉ាន់ម៉ា​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សន្តិសុខសង្គម៣ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម