ព័ត៌មានជាតិ
វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងការប្រកួតជើងឯកកីឡាវ៉ូវីណាមនឹងធ្វើនៅចុងខែនេះ
លោក ស៊ុម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធ ដើម្បីត្រៀមលើការងារបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រម២០២០ និង ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដែលនឹងធ្វើនាចុងខែមករានេះ នៅទីលានសហព័ន្ធក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក អ៊ូ រតនា អគ្គលេខាធិការសហ ព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា អង្គប្រជុំបានសម្រេចជាផ្លូវការហើយសម្រាប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្តាល ចៅក្រម និងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២ ០ បន្ទាប់ពីត្រូវបានពន្យារពេលកាលពីឆ្នាំ ២០២០ដោយសារមេរោគCOVID-19។ លោកបន្តថា សម្រាប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម២០២០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ និងព្រឹត្តិការណ៍ការ ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ នឹងប្រព្រឹត្តធ្វើចាប់ពីថ្ងៃ ទី២១ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។



យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាសហព័ន្ធក៏បានកាត់បន្ថយចំនួនកីឡាករ-កីឡាការិនី អាជ្ញាកណ្តាល ចៅក្រម ព្រមទាំងវិញ្ញាសាប្រកួត ផងដែរ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ អុកចត្រង្គ បើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ